បើមានគំនិតរកស៊ីល្អ តែគ្មានលុយ សូមកុំភ្លេចប្រភពសំខាន់ៗទាំង៣នេះ
តើគួរឲ្យស្ដាយកម្រិតណាទៅ បើអ្នកមានគំនិតរកស៊ីល្អឥតខ្ចោះហើយ តែខ្វះខាតដើមទុន? តើអ្នកសុខចិត្តបោះបង់វាចោល ឬមួយក៏ចង់លក់គំនិតនេះឲ្យអ្នកដទៃ? ចុះហេតុអីមិនរកវិធី ដើម្បីស្វែងរកដើមទុនទៅ?
១) ធនាគារ
នេះគឺជាមធ្យោបាយសាមញ្ញបំផុតដែលអ្នកជំនួញជាច្រើនតែងប្រើប្រាស់ ព្រោះថាដើម្បីដំណើរការការរកស៊ីបាននោះ គឺត្រូវចំណាយដើមទុនមិនតិចឡើយ។ ហេតុនេះមានតែធនាគារទេ ដែលមានសុវត្ថិភាព ហើយងាយស្រួលសម្រាប់អ្នកខ្ចីរកស៊ី។
២) ដៃគូជំនួញ
បើអ្នកមានទំនាក់ទំនងល្អ ដៃគូជំនួញអ្នកនឹងអាចផ្ដល់ជាប្រាក់កម្ចីជាច្រើនដល់អ្នកក៏ថាបាន ព្រោះថា អ្នកយកថវិកានោះទៅរកស៊ីជាមួយពួកគេទេ មិនមែនយកទៅណាផ្សេងឯណា៕
៣) គ្រួសា និង មិត្តភ័ក្តិ
គ្រួសារនឹងមិត្តភ័ក្តិ គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងជីវិត ដូច្នេះហើយពួកគេអាចជួយអ្នកនៅពេលមានបញ្ហាផ្សេងៗ។ ប្រសិនបើអ្នកពិតជាមានគំនិតអាជីវកម្មល្អមែន សូមកុំស្ទាក់ស្ទើរក្នុងការសុំជំនួយពីពួកគេ ព្រោះអ្នកនឹងទទួលបានការជួយទំនុកបម្រុងមិនខាន។ ប៉ុន្តែត្រូវចាំថា ការសុំជំនួយនេះ មិនមែនត្រូវពឹងផ្អែងលើគេទាំងស្រុងនោះទេ គឺត្រូវតែខិតខំដោយខ្លួនឯងឲ្យខ្លាំងបំផុត ទើបអាចសម្រេចក្តីសុបិនក្នុងការរកស៊ីដោយជោគជ័យបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.business.com