លោក Howard Schultz អតីត CEO ក្រុមហ៊ុន Starbucks៖«អ្នក​ដឹកនាំ​ បើ​មិន​ដឹកនាំ​គេ​ឲ្យឈានទៅរកភាពល្អប្រសើរ ឬជោគជ័យ គេ​មិន​ហៅ​ថា អ្នកដឹកនាំ​​​ទេ»​



លោក Howard Schultz គឺជា អតីតនាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbucks ដ៏ ល្បីល្បាញរបស់អាមេរិក។

បច្ចចប្បន្ន លោកក៏កំពុងផ្តោតលើការងារមនុស្សធម៌តាមរយៈ មូលនិធិគ្រួសារ Schultz Family Foundation ដែលមានគោលដៅជួយបង្កើតឱកាសសម្រាប់យុវជន និងអតីតយុទ្ធជន។

ក្នុងនាមជាមហាសេដ្ឋីដ៏ជោគជ័យមួយរូបនៅក្នុងមុខជំនួញមួយនេះ លោកបានលើកពាក្យមួយឃ្លាថា៖« អ្នកដឹកនាំ បើមិនដឹកនាំគេឲ្យជោគជ័យដូចខ្លួនទេ គេមិនហៅថា អ្នកដឹកនាំនោះទេ»។

លោក Howard បង្ហាញទស្សនៈថា អ្នកដឹកនាំមួយរូបដែលសម្រេចគោលដៅជោគជ័យមួយតែម្នាក់ឯងដោយមិនមានវត្តមានមនុស្សផ្សេងទៀត នោះគេមិនហៅថា អ្នកដឹកនាំទេ។

ផ្ទុយទៅវិញលោកយល់ថា នៅពេលបុគ្គលម្នាក់ដឹកនាំអ្នកដទៃហើយសម្រេចការងារនោះដោយផ្លែផ្កា ដោយនាំមកនូវជ័យជំនះរួមដល់មនុស្សផ្សេងទៀត បុគ្គលនោះទើបគេហៅថា ជាអ្នកដឹកនាំពិតប្រាកដ៕

រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media 

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០ 

X
5s