សម្ភាសន៍ឹ​បុគ្គល​ជោគជ័យ​រាប់​រយ​អ្នក ជា​លទ្ធផល​បុគ្គល​ទាំង​នោះ​មាន​ទម្លាប់​​មួយ​ដូចគ្នា​​ នោះ​គឺ...​



អ្នកនិពន្ធ លោកTim Ferriss និង ជាអ្នកជំនួញដ៏ល្បីល្បាញរបស់អាមេរិក បានធ្វើបទសម្ភាសន៍បុគ្គលជោគជ័យកំពូលៗរាប់រយនាក់ដែលខិតខំអភិវឌ្ឍខ្លួនពីបាតដៃទទេរហូតក្លាយអ្នកមាន។ ជាលទ្ធផល លោកបានបង្ហាញថា បុគ្គលទាំងនោះមានចំណុចរួមមួយដែលជាទម្លាប់របស់ពួកគេ។ តើទម្លាប់នោះគឺជាអ្វី?

យោងតាមបទសម្ភាសន៍មួយរបស់លោកទៅកាន់ស្ថានីយទូរទស្សន៍ CNBC លោក Tim Ferriss បានចោទជាសំនួរឡើងថា ហេតុអ្វីបានជាមនុស្សទូទៅមិនអាចជោគជ័យលើគោលដៅរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំមួយដោយប្រើពេលត្រឹមតែ ៦ខែ? តាមលទ្ធផលធ្វើបទសម្ភាសន៍ដែលលោកទទួលបានពីបុគ្គលជោគជ័យទាំងនោះគឺថា កុំថាឡើយគោលដៅ១០ឆ្នាំ សូម្បីតែគោលដៅដ៏តូចមួយត្រឹមតែ១ឆ្នាំទៅមុខ អ្នកនឹងមិនអាចសម្រេចបានផង ប្រសិនបើអ្នកមានអត្តចរិតមួយខុសពីបុគ្គលជោគជ័យទាំងនេះ។

តាមការអះអាងរបស់លោក Tim Ferriss លោកបានលើកឡើងពីមនុស្ស៣ប្រភេទ។ ប្រភេទទី១ជាមនុស្សស្អប់ការបរាជ័យ។ ប្រភេទទី២ គឺជាមនុស្សស្រលាញ់ភាពជោគជ័យ ហើយប្រភេទទី៣ គឺជាមនុស្សដែលស្គាល់ពីតម្រូវការរបស់ខ្លួន និង ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាដើម្បីភាពជោគជ័យ។ លោក Tim Ferriss  បានសង្កត់ធ្ងន់ថា បុគ្គលជោគជ័យផ្នែកហិរញ្ញវត្ថុភាគច្រើន គឺជាបុគ្គលទី៣នេះឯងដែលជាមនុស្សបានស្វែងយល់ច្បាស់ពីតម្រូវការរបស់ខ្លួន ថាខ្លួនចង់បានអ្វី? ហើយបន្ទាប់មកពីអនុវត្តសកម្មភាពភ្លាមៗបំពេញតម្រូវការនោះតែម្តង។

នៅក្នុងករណីមានឧបសគ្គ ឬ បញ្ហាមកដល់ ពួកគេ អាចរកឃើញពីដំណោះស្រាយបញ្ហានោះ ដើម្បីសម្រេចឲ្យបានគោលដៅរបស់ខ្លួន៕

ប្រភព៖ cnbc

X
5s