សុភាសិត​អ៊ីតាលី​៖​ «​អ្នក​ដែល​មិន​ហ៊ាន​​ប្រថុយ ​ក៏​មិន​ងាយ​ជោគជ័យ​ដែរ»​



ការគិតវែងឆ្ងាយគឺជារឿងដ៏ត្រឹមត្រូវ ព្រោះវានឹងជួយឲ្យការសម្រេចចិត្តនោះមានលទ្ធផលល្អ។ ប៉ុន្តែភាពស្ទាក់ស្ទើរ និង សាំញ៉ាំច្រើនអាចនឹងបង្កបញ្ហាដល់អ្នកទៅវិញ ជាពិសេសមិនអាចជួយឲ្យអ្នកអាចជោគជ័យធំធេងក្នុងជីវិតនោះឡើយ។

មនុស្សខ្លះចូលចិត្តគិតច្រើនជ្រុលហួសហេតុ និង សាំញ៉ាំជាហេតុមិនអាចសម្រេចចិត្តឲ្យទាន់ស្ថានការណ៍ ជាពិសេសនៅពេលដែលឱកាសល្អមកដល់។ ឱកាសល្អមិនងាយនឹងកើតឡើងនោះទេ ដូច្នេះហើយប្រសិនបើអ្នកមើលឃើញថា វាពិតជាសំខាន់ និង មានប្រយោជន៍ខ្លាំងមែន សូមកុំស្ទាក់ស្ទើរឲ្យសោះ ពោលគឺត្រូវតែប្រថុយធ្វើវា ដូចសុភាសិតរបស់អ៊ីតាលីលើកឡើងថា៖ «អ្នកដែលមិនហ៊ានប្រថុយ ក៏មិនងាយជោគជ័យដែរ»។

បុគ្គលជោគជ័យក្នុងលោកសុទ្ធតែ សម្រេចចិត្តចាប់យកឱកាសដែលមកដល់ ទោះបីជាអ្នកផ្សេងគិតថា វាជារឿងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែដោយសារតែបុគ្គលជោគជ័យទាំងនោះមានទំនុកចិត្តថា ការសម្រេចចិត្តរបស់ខ្លួននោះ គឺត្រឹមត្រូវ ដូច្នេះហើយមិនខ្លាចក្នុងការធ្វើនោះឡើយ៕

ដោយ៖ រតនា វិចិត្រ

X
5s