របៀប​គ្រប់​គ្រង​ទាំង​នេះ​ ​ដែល​នាំ​អ្នក​ឲ្យ​ក្លាយ​​ជា «​អ្នក​ដឹក​នាំ​គំរូ​ហើយ​​ឈាន​មុខ​គេ»​



ដើម្បីរួមការងារជាមួយ អ្នកដទៃ ឲ្យបានល្អនោះ អ្នកគប្បី ស្វែងយល់ថាអ្វីទៅជាភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងគេ។ ខាងក្រោមនេះជារបៀបគ្រប់គ្រង ដែលអ្នកអាចយកមកកែប្រែខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំមួយដ៏ល្អបាន៖

១) កុំចុះចាញ់

ក្នុងនាមជាអ្នកដឹកនាំគេ ពេលអ្នកចុះចាញ់អ្វីមួយ អ្នកមិនត្រឹមតែធ្វើឲ្យខ្លួនឯងអស់ ជំនឿទេ ថែមទាំងឲ្យកូនក្រុមអស់ជំនឿដែលគេខំទុកចិត្តអ្នកទៀត។ ដូចនេះបើសិនជាអាច កុំចេះតែបោះបង់ចោលអ្វី ងាយៗពេក ។

២) មនុស្សជុំវិញអ្នកគឺសុទ្ធតែសំខាន់

បើចង់ជោគជ័យអ្នកត្រូវដើរទៅមុខទាំងអស់គ្នា។ ក្នុងនាមជាអ្នកដឹកនាំល្អម្នាក់ អ្នកមិនអាចចាត់ទុកតែអ្នកពូកែថាជាមនុស្សសំខាន់បានទេ អ្នកត្រូវតែលើកទឹកចិត្ត ហើយជឿជាក់ថា ម្នាក់ៗ គឺសុទ្ធតែសំខាន់និងមានសមត្ថភាពដូចៗគ្នា។

៣) រឹងមាំតែចេះដាក់ខ្លួន

អ្នកដឹកនាំគេ គប្បីមានភាពក្លាហាន ទើបធ្វើឲ្យមនុស្សជុំវិញកោតសរសើរ និងដើរតាម តែពួកគេក៏មិនត្រូវតម្កើងឫក ដោយសំអាងថាខ្លួនជាអ្នកដឹកនាំដែរ។

៤) អាជីវកម្មដែលអាចទៅមុខបានទាល់តែមនុស្សចេះអភិវឌ្ឍខ្លួន

អ្នកដឹកនាំគឺមិនមែនអភិវឌ្ឍតែមួយមុខទេ តែពួកគេផ្លាស់ប្ដូរអត្តចរិត ក្នុងការរៀនសូត្រ ថែមទៀតផង។

៥) មិនត្រូវលោភលន់

អ្នកដឹកនាំភាគច្រើនតែងតែឲ្យភាពលោភលន់យកឈ្នះខ្លួន គ្រប់ពេល។ ភាពលោភលន់ គឺអាចនាំគ្រោះថ្នាក់មិនមែនតែខ្លួនអ្នកទេ តែសម្រាប់អាជីវកម្មរបស់អ្នកទាំងមូលតែម្ដង៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.entrepreneur.com

X
5s