​​អ្នក​និពន្ធ​បារាំង​George Sand ៖ «​​​នៅ​ពេល​អ្នក​ស្រលាញ់​គេ​ ហើយ​គេ​ស្រលាញ់​វិញ ​ជា​សុភមង្គល​សំខាន់​បំផុត​ក្នុង​ជីវិត​​​»​



​​មាន​មនុស្ស​ជាច្រើន​ បាន​ជម្នះ​​ស្រលាញ់​ ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​។ ​​​អ្នក​ខ្លះ​ក៏​ត្រូវ​បាន​​គេ​ស្រលាញ់​វិញ ​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​គេ​បដិសេធ។​ បើ​គេ​ស្រលាញ់​វិញ ​​នោះ​ពិត​ជា​រឿង​​ល្អ​ណាស់​ ប៉ុន្តែ​បើ​មិន​ត្រូវ​បាន​គេ​ស្រលាញ់​តប​វិញ​ទេ​ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ឈឺ​ចាប់​មួយ​ ដែល​ពិបាក​ទ្រាំ​។ ​

បើ​តាម​លោក​ ​ស្រី​George Sand អ្នក​និពន្ធ​​ប្រលោមលោក​ដ៏​ល្បី​របស់​បារាំង បាន​លើក​ឡើង​ថា៖ ​«​មាន​តែ​សុភមង្គល​មួយ​ប៉ុណ្ណោះ​ក្នុង​ជីវិត​ គឺ​នៅ​ពេល​ដែល​អ្នក​ស្រលាញ់​គេ​ ហើយ​គេ​ស្រលាញ់​វិញ​​​​»។ ​​​​​​​​

ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ នៅ​ពេល​​ការ​ព្យាយាម​សុំ​សេចក្ដី​ស្រលាញ់​នោះ​បរាជ័យ ​ អ្នក​​គួរ​តែ​ព្យាយាម​រំងាប់​ចិត្ត​ ​ហើយ​កុំ​មាន​ចិត្ត​គុំកួន​អ្វី​ឡើយ​។ ​​ត្រូវ​​គិត​ថា ​យើង​មាន​សិទ្ធិ​ក្នុង​ការ​ស្រលាញ់​គេ​ប៉ុន្តែ យើង​គ្មាន​សិទ្ធិ​ក្នុង​ការ​បង្ខំ​ឲ្យ​គេ​ស្រលាញ់​វិញ​ឡើយ​៕​

X
5s