បើមានសញ្ញាទាំងនេះ អ្នកគួរតែបោះបង់ចោលគំនិតរកស៊ីនោះទៅ ប្រយ័ត្នធ្លាក់ខ្លួនក្រ
នរណាៗក៏ធ្លាប់មានក្ដីស្រមៃដែរ ហើយតែងតែចង់ឲ្យក្ដីស្រមៃនោះវាកាន់តែជោគជ័យទៀតផង។ តែពេលខ្លះបើអ្នកខិតខំអស់លទ្ធភាពហើយនោះ តែវានៅតែមិនបានសម្រេច អ្នកគួរតែបោះបង់វាចោលទៅ ហើយជ្រើសរើសអ្វីដែលអ្នកអាចធ្វើបានវិញ។
១) អ្នកបានសាកល្បងធ្វើរឿងគ្រប់បែបយ៉ាង ដើម្បីឲ្យវាបានជោគជ័យ តែវានៅតែមិនអាច។
២) អ្វីដែលអ្នកកំពុងតែធ្វើរាល់ថ្ងៃនោះ វាហាក់ដូចជាមិនដឹកនាំអ្នកទៅមុខទាល់តែសោះ។
៣) អ្នកបាត់បង់ ពេលវេលាច្រើន រួមទាំងថាមពល និងការជំរុញទឹកចិត្តដោយសារធ្វើវា។
៤) មានអារម្មណ៍ថាជាប់គាំង ហើយគ្មាននរណាម្នាក់ដែលអ្នកអាចពឹងពាក់បាន។
៥) ត្រូវការដើមទុនច្រើនហួសនិស្ស័យ តែអ្វីដែលបានមកវិញគឺតិចតួចបំផុត។
៦) មានអ្នកចាំ កាច់បំបាក់ការរកស៊ីអ្នក ឬក៏ធ្វើឲ្យវាបរាជ័យ ដែលជាហេតុនាំឲ្យអ្នកគ្មានទីផ្សាររកស៊ី៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ getrichslowly.org