សៀវភៅ ១០ក្បាលដែល CEO ល្បីៗបំផុត១០រូប ចូលចិត្តអាន!
ទោះបីជាសម័យបច្ចុប្បន្នជាសម័យឌីជីថល ការអានសៀវភៅនៅតែជាវិធីសំខាន់ដើម្បីទទួលបានព័ត៌មានថ្មីៗ គំនិតថ្មីៗ និងរគន្លឹះផ្សេងៗដើម្បីកែលម្អជីវិត ការងារ និងអាជីពឱ្យកាន់តែប្រសើរទៅមុខឡើង។ ខាងក្រោមនេះជាសៀវភៅដែលនាយកប្រតិបត្តិល្បីៗក្នុងលោកចូលចិត្តអាន៖
១) CEO របស់ Amazon លោក Jeff Bezos៖ The Remains of the Day (ជាសៀវភៅប្រលោមលោកបែបប្រឌិត នៅក្នុងសម័យក្រោយសង្គ្រាមអង់គ្លេស)។
២) លោក Bill Gates៖ The Catcher in the Rye (លោកអានសៀវភៅប្រលោមលោកនេះតាំងពីអាយុ ១៣ឆ្នាំ ហើយវាបានក្លាយជាសៀវភៅដែលលោកចូលចិត្តបំផុត)។
៣) Steve Jobs៖ How Will You Measure Your Life? (ជាសៀវភៅបណ្ដុះភាពជោគជ័យ ដែលមានឥទ្ធិពលទៅក្នុងជីវិតរបស់លោក Steve Jobs។ សៀវភៅនេះទទួលស្គាល់ថា មនុស្សម្នាក់ៗវាស់វែងភាពជោគជ័យផ្សេងៗគ្នា)។
៤) លោក Tim Cook៖ Competing Against Time: How Time-Based Competition is Reshaping Global Markets (សៀវភៅនេះនិយាយអំពីការធ្វើការប្រកបដោយប្រសិទ្ធភាព ដែលអាចជួយឱ្យអ្នកអានអភិវឌ្ឍន៍អាជីពរបស់ខ្លួនបានប្រសើរឡើង)។
៥) Mark Zuckerberg៖ Porfolio of the Poor: How the World's Poor Live on $2 a Day (ក្នុងចំណោមសៀវភៅ ២៣ក្បាលដែលលោកកំណត់ត្រូវអានប្រចាំឆ្នាំ គឺមានសៀវភៅខាងលើនេះដែរ)។
៦) Elon Musk៖ Benjamin Franklin: An American Life (នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla រូបនេះចូលចិត្តអានសៀវភៅដែលនិយាយពីជីវិតរបស់បិតាស្ថាបនិកសហរដ្ឋអាមេរិកគឺលោក Benjamin Franklin។
៧) Indra Nooyi៖ The Road to Character (សៀវភៅនិយាយពីបុគ្គលិកលក្ខណៈរបស់មនុស្សនេះ ជាសៀវភៅដែល CEO ក្រុមហ៊ុន PepsiCo រូបនេះចូលចិត្ត)។
៨) James Gorman៖ Tinker, Tailor, Soldier, Spy: A George Smiley Novel (នាយកប្រតិបត្តិក្រុមហ៊ុន Morgan Stanley រូបនេះចូលចិត្តអានសៀវភៅប្រលោមលោកបែបយកការណ៍)
៩) Melanie Whelan៖ The Happiness Advantage (នាយិកាប្រតិបត្តិក្រុមហ៊ុន SoulCycle ចូលចិត្តសៀវភៅដែលនិយាយអំពីគោលការណ៍ទាំង ៧ដែលជំរុញឱ្យជោគជ័យ និងបំពេញការងារកាន់តែប្រសើរនៅកន្លែងការងារ)។
១០) Richard Branson៖ I know Why the Caged Bird Sings (ស្ថាបនិកក្រុមហ៊ុន Virgin Group រូបនេះចូលចិត្តសៀវភៅមួយក្បាលនេះ)៕