សៀវភៅ ១១ក្បាល លោក Obama ចង់ឱ្យមនុស្សគ្រប់គ្នាអាន!
ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់លោកប្រធានាធិតបី បារ៉ាក់ អូបាម៉ាហើយជាថ្ងៃដែលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីផ្លូវការរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Business Insider លោក Obama ចង់ឱ្យមនុស្សគ្រប់គ្នាអានសៀវភៅ ១១ក្បាលខាងក្រោមនេះ៖
១) The Naked and the Dead ដោយ Norman Mailer៖ និយាយពីសង្គ្រាមដណ្ដើមកោះជ៉បុន Anopopei។
២) One Hundred Years of Solitude ដោយ Gabriel Garcia Marquez ប្រលោមលោកដែលនិយាយពីគ្រួសារ Bluendia និងការធ្វើឯកោនិយមរយៈពេល១០០ឆ្នាំ។
៣) The Golden Notebook ដោយ Doris Lessing ជាសៀវភៅដែលនិយាយរៀបរាប់ពីជីវិត Anna Wulf ដែលមានសៀវភៅកត់ត្រា ៤ក្បាលរៀបរាប់ពីជីវិតរបស់គាត់។
៤) The Woman Warrior ដោយ Maxine Hong Kingston សៀវភៅនិយាយពីស្ត្រីអាមេរិក-ចិនដែលពន្លេចពីជីវិតកាលពីកុមារភាពដែលផ្លាស់ប្ដូរជីវិតរបស់អ្នកស្រី។
៥) The Underground Railroad ដោយ Colson Whitehead និយាយពីការរំដោះខ្លួនពីជីវិតជាទាសករដែលរស់នៅដូចក្នុងឋាននរក។
៦) Gilead ដោយ Marilynne Robinson ជាប្រលោមលោកដ៏ទាក់ទាញ និងឈ្នះបានពានរង្វាន់ Politzer។ សៀវភៅនេះនិយាយអំពីជីវិត ៣ជំនាន់របស់ស្ត្រីមេផ្ទះឈ្មោះ Marilynne Robinson។
៧) Three-Body Problem ដោយ Cixin Liu សៀវភៅប្រលោមលោកបែបវិទ្យាសាស្ត្រនិយាយពីបដិវត្តន៍ចិន និងគម្រោងយោធាទាក់ទងនឹងមនុស្សក្រៅភព។
៨) Gone Girl ដោយ Gillian Flynn ស្ថិតនៅក្នុងបញ្ជីសៀវភៅលក់ដាច់ជាងគេនៅ New York Times។
៩) Fates and Furies ដោយ Lauren Groff និយាយពីទំនាក់ទំនងជាគូស្នេហ៍ក្នុងរយៈពេល ២៤ឆ្នាំ។
១០) Song of Solomon ដោយ Toni Morrisonសៀវភៅនេះជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដ៏ល្បីដែលបានឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ។
១១) A Bend in the River ដោយ V.S. Naipaul សៀវភៅនិយាយពីបុរសម្នាក់ដែលនៅរស់រានមានជីវិតបន្ទាប់ពីសង្គ្រាម។ លោកបានរស់នៅក្នុងទីក្រុងមួយដែលត្រូវគេបោះបង់ចោល៕