ប្រធានាធិបតីអាមេរិកលោកTheodore Roosevelt៖ «បើអ្នកជឿថាអ្នកអាចធ្វើបាន មានន័យថា អ្នកជោគជ័យបានពាក់កណ្ដាលហើយ»
នេះជាការគតិរបស់លោក Theodore Rooseveltប្រធានាធិបតីទី២៦របស់អាមេរិក។ ក្នុងឃ្លានេះ លោកចង់បញ្ជាក់ថា ការជឿជាក់លើខ្លួនឯងគឺពិតជាសំខាន់ខ្លាំងណាស់ មិនថាធ្វើកិច្ចការអ្វីនោះទេ។
លោកបានពោលថា «បើជឿថាអ្នកអាចធ្វើបាន មានន័យថា អ្នកជោគជ័យបានពាក់កណ្ដាលហើយ»។
មានមនុស្សច្រើនណាស់ដែល បរាជ័យ។ ការបរាជ័យនេះមិនមែនដោយសារតែ កិច្ចការដែលពួកគេចង់ធ្វើនោះលំបាកខ្លាំងដល់ថ្នាក់ធ្វើមិនបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ ពួកគេខ្វះជំនឿចិត្តលើខ្លួនឯង។
និយាយឲ្យខ្លី បើគ្មានជំនឿចិត្តលើខ្លួនឯង មានន័យស្មើនឹង «បោះបង់ការប្រកួតមុនពេលឡើងសង្វៀន»។ ដូច្នេះហើយ មិនថាមានរឿងអ្វីកើតឡើងនោះទេ ត្រូវតែមានជំនឿចិត្តលើខ្លួនឯង ព្រោះវាជាគន្លឹះដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត៕
រៀបចំយុទ្ធសាស្រ្តការលក់កើនឡើង និង អាជីវកម្មលោកអ្នកជោគជ័យ សូមទាក់ទង: Bizkhmer Digital Media
រក្សាសិទ្ធិដោយ : Bizkhmer
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ០១៧ ៤៩ ៥៩ ៦០
ដោយ៖ រតនា វិចិត្រ