លោក​​Warren Buffett​​​ មហាសេដ្ឋី​​លំដាប់​ទី​៣​លើ​​​លោក​ថា​ ​​​​​​ព្រោះ​សាលា​Harvard​ ​មិន​​​ឲ្យ​​ចូល​រៀន​​ ទើប​ធ្វើ​ឲ្យ​លោក​ជោគជ័យ​ដល់​ពេល​​​នេះ​



លោក Warren Buffett ​​បាន​បញ្ជាក់​ថា ​​ក្រោយ​ពេល​សាលា Harvard ​បដិសេធ​​មិន​ឲ្យ​​​​រៀន​នៅ​​ទី​នោះ​​​ ​មាន​រឿង​អស្ចារ្យ​ជាច្រើន​បាន​កើត​ឡើង​មក​លើ​រូប​លោក​។​ 

​​ដូច​ដែល​​​លោក​ ​អ្នក​បាន​ដឹង​ហើយ​ថា ​លោក Warren Buffett គឺ​ជា​មហាសេដ្ឋី​លំដាប់​ទី​៣​នៅ​លើ​លោក​ ដោយ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៧៤​ពាន់​​លាន​ដុល្លារ​អាមេរិក​ ​​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​មហាសេដ្ឋី​រួប​នេះ ​ធ្លាប់​ត្រូវ​បាន​សាលា Harvard​ ​ដែល​ជាសាលា​​ដ៏​​ល្បី​របស់​អាមេរិក​នោះ ​​បដិសេធ​មិន​ព្រម​ទទួល​​ឲ្យ​ចូល​សិក្សា​​​នោះ​ឡើយ​កាល​ពី​ក្មេង​។ ​​«​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​សម្ភាសន៍​ ហើយ​​ពួកគេ​បាន​សម្ភាសន៍​ខ្ញុំ​ប្រមាណ​១០​នាទី ​ហើយ​និយាយ​​ ​«​បំភ្លេច​ចោល​ទៅ​!​អ្នក​មិន​អាច​រៀន​នៅ Harvard​បាន​​ឡើយ​»។ ​មហាសេដ្ឋី​លំដាប់​ទី​៣​លើ​លោក​បញ្ជាក់បែបនេះ តាមរយៈការស្រង់សម្តីដោយសារព័ត៌មានCNBC​។ ​​ក្រោយ​ពេល​​អ្នក​សម្ភាសន៍​​ប្រាប់​ថា ​​លោក​​មិន​​ចូល​រៀន​នៅ​សាលា​ដ៏​ល្បី​នេះ​បាន​ ​វា​ធ្វើ​ឲ្យ​រូប​​លោក​ មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ ជា​ពិសេស​នោះ​គឺ​គ្មាន​ពាក្យ​អ្វី​ទៅ​ប្រាប់​​​ឪពុក​របស់​ខ្លួន​វិញ​។ ​បន្ទាប់​មក​ក៏​សម្រេច​ចិត្ត​ចូល​សិក្សា​នៅ​​សាកលវិទ្យាល័យ Columbia  ​ក្រោយ​ពេល​ដឹង​ថា​ ​​មាន​សាស្ត្រាចារ្យ​​​ដ៏​ល្បី​ពីរ​រូប​បង្រៀន​នៅ​ទី​នោះ​​ គឺ​លោក​ ​Benjamin Graham​ និង David Dodd​ ដែល​អ្នក​ទាំង​នេះ​ពីរ​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី​ផង​ដែរ​។ ​​​​​លោក Warren Buffett ​​​បាន​បញ្ជាក់​ថា​​ ​​មេរៀន​សំខាន់​ដែល​លោក​បាន​រៀន​ពី​លោក​Benjamin Graham​ ​​​ហើយ​​ផ្លាស់ប្ដូរ​ជីវិត​ទាំង​ស្រុង​រហូត​ដល់​សព្វ​ថ្ងៃ​នោះ​គឺ​៖ «​ច្បាប់ទី១​ ​​ធ្វើ​អ្វី​ក៏​ដោយ​កុំ​ឲ្យខាត​។ ច្បាប់​ទី២ ​កុំ​ភ្លេច​ច្បាប់​ទី​១​»

ដោយ​៖ រតនា​ ​​​វិចិត្រ​

X
5s