មហាសេដ្ឋីមានទ្រព្យជិត៣ពាន់លានដុល្លារ លោកPeter Thiel ថាបើអាចត្រឡប់ទៅវ័យខ្ទង់២០ឆ្នាំវិញ លោកនឹងមិនធ្វើរឿងមួយនេះដាច់ខាត
លោក Peter Thiel ស្ថាបនិកPayPal ប្រសិនបើលោកពិតជាអាចសត្រលប់ទៅកាន់អតីតកាល ពោលគឺនៅវ័យខ្ទង់២០ឆ្នាំវិញមែន លោកនឹង«មិនរង់ចាំ»ក្នុងការធ្វើអ្វីមួយនោះឡើយ ព្រោះការរង់ចាំវាពិតជាធ្វើឲ្យជីវិតខ្ជះខ្ជាយពេលវេលាខ្លាំងណាស់។
«ប្រសិនបើអាចត្រឡប់ទៅវិញ២០ឬ ២៥ឆ្នាំមុនវិញ ខ្ញុំសង្ឃឹមថា ខ្ញុំដឹងច្បាស់ថា នឹងមិនរង់ចាំក្នុងការធ្វើអ្វីមួយឡើយ»។ មហាសេដ្ឋីវ័យ៤៩ឆ្នាំរូបនេះបញ្ជាក់។ លោក Peter Thielរៀបរាប់ថា លោកបានទៅរៀបនៅសាលាច្បាប់ហើយធ្វើការក្នុងវ័យច្បាប់ និង ធនាគារដោយមិនព្រមចាប់ផ្ដើមជំនួញឡើយ ដោយរង់ចាំពេលនេះពេលនោះ។ ប៉ុន្តែឥឡូវទើបដឹងថា ការរង់ចាំ គឺជាការខ្ជះខ្ជាយពេលវេលាខ្លាំងណាស់ ហើយលោកគួរតែបានចាប់ផ្ដើមតាំងពីដំបូងមក។ មហាសេដ្ឋីរូបនេះ បានផ្ដាំផ្ញើដល់ក្មេងជំនាញក្រោយថា បើចង់ធ្វើអ្វីមួយមែន គឺត្រូវជៀសវាងពាក្យថារង់ចាំ ពេលនេះឬពេលនោះ តែត្រូវតែចាប់ផ្ដើមធ្វើវាភ្លាម៕
ដោយ៖ រតនា វិចិត្រ