​​ផ្នត់​គំនិត​​ ៤​យ៉ាង​ ដែល​ត្រូវ​បណ្ដុះ​ក្នុង​ខ្លួន ​ទើប​ជីវិត​​អាច​ឆ្ពោះ​ទៅមុខ​ ទោះ​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ​



តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ជីវិត​របស់​អ្នក​លែង​ដើរ​ទៅ​មុខ​ទៀត​ទេ? អាក្រក់​ជាង​នេះ​​ទៅ​ទៀត អ្នក​មាន​អារម្មណ៍​ថា​ជីវិត​ដើរ​ថយ​ក្រោយ​ទៀត​ផង។ មិន​ថា​អ្នក​ធ្វើ​អ្វី​ លទ្ធផល​គឺ​ដដែល។ សម្រាប់​មនុស្ស​មួយ​ចំនួន​ វា​អាច​នឹង​ពិបាក​ប្រសិន​ជា​ពួក​គេ​ចង់​មាន​ការ​រីក​ចម្រើន។ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន៖

១) ក្រេប​យក​ចំណេះ​​ដឹង៖ អ្នក​ត្រូវ​កំណត់​ខ្លួន​ឯង​ឲ្យ​រៀន​អ្វី​មួយ​ថ្មី​ជា​រៀង​រាល់​ថ្ងៃ។ ចំណេះ​ដឹង​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ អ្នក​អាច​បាត់​បង់​អ្វី​ៗ​នៅ​ក្នុង​ជីវិត​នេះ​បាន ប៉ុន្តែ​អ្នក​មិន​អាច​បាត់​បង់​ចំណង់​រៀន​អ្វី​ថ្មី​នោះ​ទេ។

២) បង្កើត​គម្រោង៖ គម្រោងគឺជាផែនទីដែល​ចង្អុលផ្លូវថា យើងគួរទៅទីណាឲ្យប្រាកដ។ ផ្ទុយទៅវិញ បើគ្មានគម្រោងច្បាស់លាស់ទេ នោះមួយថ្ងៃនឹងកន្លងផុតទៅយ៉ាងផុយៗ ដោយមិនដឹងថា ខ្លួនបានធ្វើអ្វីខ្លះដែលសំខាន់ និង មាន​ប្រយោជន៍។ អ៊ីចឹងហើយ ត្រូវតែចាំថា ត្រូវតែបង្កើតគម្រោងទោះបីជាពេលខ្លះវាហាក់ដូចជា ស្មុគស្មាញបន្តិចក្តី។

៣) តើ​អ្នក​អាច​ធ្វើ​ល្អ​ជាង​នេះ​យ៉ាងដូច​ម្តេច​ទៅ? ៖ មិនថា​អ្នក​ធ្វើ​អ្វី​ក្នុង​ជីវិត​នោះ​ទេ វា​តែង​តែ​មាន​ចំណុច​ដែល​អ្នក​អាច​រីក​ចម្រើន​និង​ធ្វើ​ល្អ​ជាង​នេះ។ ទោះ​បី​ជា​វា​​ទាម​ទារ​ពេល​វេលា​របស់​អ្នក​ជា​ច្រើន​ក៏​ដោយ ពេល​វេលា​មិន​សំខាន់​នោះ​ទេ សំខាន់​គឺ​លទ្ធផង។

៤) ត្រូវ​ហ៊ាន​បរាជ័យ៖ ពេល​ខ្លះ អ្នក​​ត្រូវ​​ស្គាល់​ភាព​បរាជ័យ​ដែរ។ ភាព​បរាជ័យ​មិន​ត្រឹម​តែ​នាំ​យក​បទពិសោធន៍​ថែម​ទាំង​ការ​ឈឺ​ចាប់។ ហើយ​ការ​ឈឺ​ចាប់​នេះ​នឹង​ជំរុញ​អ្នក​ឲ្យ​ល្អ​​ជាងនេះ៕

ប្រែ​សម្រួល៖ អុីង មុយយូ

ប្រភព៖ www.addicted2success.com

X
5s