ត្បិតថវិកាយោធាអាមេរិកច្រើនជាងមហាអំណាច៨ប្រទេសបញ្ចូលគ្នា តែ Trump សុំដំឡើង ៥៤ពាន់លានទៀត
យោងតាមការសិក្សាប៉ាន់ស្មានធ្វើឡើងដោយវិទ្យាស្ថាន Stockholm International Peace Research Institute បានឱ្យដឹងថា ថវិកាយោធារបស់សហរដ្ឋអាមេរិកគឺមានទំហំស្មើនឹង ៣៦%នៃថវិកាចំណាយទៅលើវិស័យយោធានៅទូទាំងពិភពលោកនៅឆ្នាំ២០១៥។
ទោះបីជាទំហំថវិកាធំបែបនេះក្ដី លោក Trump កំពុងអំពាវនាវសុំឱ្យមានការដំឡើងបន្ថែម ៥៤ពាន់លានដុល្លារបន្ថែមទៀត ដែលគាត់ប្រកាស់ថា វាចាំបាច់សម្រាប់ ការ«ស្ថាបនាវិស័យយោធាឡើងវិញ»។ ដើម្បីទទួលបានការដំឡើងនេះ លោក Trump បានស្នើសុំឱ្យមានការកាត់បន្ថយថវិកាផ្នែកណាមួយនៃរដ្ឋសហព័ន្ធ។
សូមបញ្ជាក់ថា តាមប្រភពពីអង្គការដដែលបានឱ្យដឹងថា នៅឆ្នាំ២០១៥ សហរដ្ឋអាមេរិកមានទំហំថវិកាសម្រាប់វិស័យយោធា ៥៩៦ពាន់លានដុល្លារ៕