និស្សិត៩នាក់នេះសុខចិត្តឈប់រៀន ដើម្បីយករង្វាន់ធំ ១០ម៉ឺនដុល្លារសម្រាប់បើកអាជីវកម្ម
មាននិស្សិតឆ្នើមដល់ទៅ៩នាក់សុខចិត្តបញ្ឈប់ការសិក្សារបស់ខ្លួន ដើម្បីទទួលបានឱកាសឈ្នះលុយ១០ ម៉ឺន ដុល្លារ ពីមហាសេដ្ឋី ឈ្មោះ Peter Thiel។ គួរបញ្ជាក់ផងដែរថា រង្វាន់របស់លោក Peter Thielនេះបង្កើតឡើងក្នុងគោលបំណង បើកឱកាសឲ្យនិស្សិតដែលមានគំនិតរកស៊ីល្អៗ តែខ្វះដើមទុន អាចទទួលបានលុយ១០ម៉ឺន ដុល្លារ ទៅរកស៊ី។ ពេលនេះមាន និស្សិត៩នាក់ហើយ ដែលទទួលបាន លុយនេះដោយសារគំនិតរកស៊ីល្អៗរបស់ពួកគេ។ តើពួកគេជានរណាខ្លះ?
១) លោក Ari Weinstein និងលោកConrard Kramer៖ ពួកគេទាំង២នាក់ បានឈប់រៀននៅសាកលវិទ្យាល័យរបស់ខ្លួន រួចទទួលបានរង្វាន់ ១០ម៉ឺនដុល្លារដើម្បីរកស៊ី។ ពួកគេមានគំនិតបង្កើតបានជាAppមួយ ដែលផ្ដល់ភាពងាយស្រួលជាងមុនដល់មនុស្សគ្រប់គ្នាក្នុងការទាញយកកម្មវិធីអ្វីដែលពួកគេចង់បាន។ ពេលនេះ ក្រុមហ៊ុនApple បាន ផ្ដល់ពានរង្វាន់ The Most innovative App of the year ដល់ពួកគេ។
២) កញ្ញាEden Full Goh ៖ កញ្ញាមានគំនិត ក្នុងការបង្កើត ក្រុមហ៊ុនមួយ ដែលមានដំឡើងប្រព័ន្ធ Solar System ដោយប្រើប្រាស់ថវិកាតិច។ មកដល់ពេលនេះ១៨ប្រទេសទៅហើយ បានប្រើប្រាស់សេវាកម្មរបស់នាង ហើយមនុស្សច្រើនជាងមួយម៉ឺន អ្នកកំពុងប្រើប្រាស់វា។
៣) លោកJames Proud ៖ លោកបានបង្កើត Hello's Sleep tracker ដែលជាប្រព័ន្ធមួយ ប្រើប្រាស់ក្នុងបន្ទប់គេង។
៤) លោក Ritesh Agarwal ៖ លោកបានបង្កើត System សម្រាប់ប្រើប្រាស់ក្នុង សណ្ឋាគារ ហើយមកដល់ពេលនេះ គេបានប្រើប្រាស់វារហូតដល់ ៤៦ សណ្ឋាគារទៅហើយ។
៥) កញ្ញាLaura Deming ៖ នាងបានបោះបង់ចោលការសិក្សា ពេលនាងជានិស្សិតឆ្នាំទី២ គោលបំណងគឺទទួលបានរង្វាន់ប្រាក់១០ម៉ឺន ដុល្លារ ដើម្បីរកស៊ី។ ពេលនេះនាងមានក្រុមហ៊ុនមួយធ្វើការដើម្បីស្រាវជ្រាវពីការបន្តជីវិតមនុស្យឲ្យបានយូរ ជាងមុន។
៦) លោកJohn Meyer ៖ លោកធ្លាប់ ហ្វឹកហាត់ ការងារជាមួយក្រុមហ៊ុន Apple ហើយពេលនេះ លោក ទទួលបាន ប្រហាក់១,២លាន់ដុល្លារអាមេរិក ពី CNN និងYahoo ។
៧) លោក Jeremy Cai ៖ លោកបានបង្កើត កម្មវិធី ជួលបុគ្គលិក ហើយពេលនេះ ប្រទេស ជាង៤០ទៅហើយបានប្រើប្រាស់កម្មវិធីរបស់គាត់។
៨) លោក Dylan Field ៖ លោកបានបង្កើតជាកម្មវិធី Software មួយ ពោរពេញទៅដោយឧបករណ៍សម្រាប់ Design ដែលវាពិតជាផ្ដល់ភាពងាយស្រួលមែនទែន ដល់អ្នកDesigner ។ មកដល់ពេលនេះលោកអាចរកប្រាក់ចំណូលបានដល់ ១៨លានដុល្លាររួចទៅហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider