​រឿង​ពិត​ ២០​យ៉ាង​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​មហាសេដ្ឋី​ Warren Buffett!​



​មាន​រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ជា​ច្រើន​​អំពី​លោក​មហាសេដ្ឋី​ Warren Buffett ដែល​លោក​​​អ្នក​​មិន​​ទាន់​បាន​ដឹង។ ​រឿង​ទាំង​នោះ​ អាច​ជា​មេរៀន​ដ៏​ល្អ​​សម្រាប់​លោក​អ្នក​ក្នុង​ជីវិត​ជា​អ្នក​ជំនួញ​ ឬ​ក្នុង​អាជីព​បំពេញ​ការងារ​ឱ្យ​គេ​​ដែល​អាច​អភិវឌ្ឍន៍​អាជីព​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ ​

១) គាត់​បាន​ទិញ​ភាគហ៊ុន​ដំបូង​នៅ​ពេល​ដែល​លោក​មាន​អាយុ​ ១១​ឆ្នាំ (ឆ្នាំ​១៩៤២)​

២) នៅ​អាយុ​ ១៦​ឆ្នាំ​លោក​អាច​រក​លុយ​​បាន​ ៥៣ ០០០​ដុល្លារ​ (​អាជីព​ដំបូង​ជា​អ្នក​ចែក​ចាយ​កាសែត)

៣) លោក​មិន​ត្រូវ​បាន​សាកលវិទ្យាល័យ​ Harvard Business School ​ទទួល​​ឈ្មោះ​ឱ្យ​សិក្សា​នៅ​ទី​នោះ​នោះ​ទេ

៤)​ លោក​ញ៉ាំ​អាហារ​ដូច​ក្មេង​អាយុ​ ៦​ឆ្នាំ៖ កូកាកូឡា​ និង​​ Ice Cream គឺ​ជា​អាហារ​ដែល​លោក​ញ៉ាំ​ច្រើន​ជាង​គេ​បំផុត។

៥) ​លោក​រស់​នៅ​ផ្ទះ​ដដែល​​តាំង​ពី​ឆ្នាំ​ ១៩៥៨​មក

៦) ឪពុក​ក្មេក​របស់​លោក​ធ្លាប់​ប្រាប់​លោក​ថា​ លោក​នឹង​បរាជ័យ​ (លោក​ជួប​ឪពុក​ក្មេង​របស់​លោក​នៅ​ឆ្នាំ​១៩៥១​ ពេល​លោក​សុំ​ប្រពន្ធ​គាត់​រៀបការ)

៧) មនុស្ស​​ណា​ដែល​ចង់​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់​ជា​មួយ​លោក​ នឹង​ចំណាយ​រាប់​លាន​ដុល្លារ

៨) នៅ​ឆ្នាំ​២០១៣ ​លោក​ Buffett ទទួល​បាន​ចំណូល​ ៣៧​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​

៩) ទ្រព្យ​សម្បត្តិ​សរុប​របស់​គិត​ប្រហែល​ ៩៤%​គឺ​រក​បាន​​បន្ទាប់​ពី​លោក​ឈាន​ដល់​វ័យ​ ៦០​ឆ្នាំ

១០) លោក​មិន​ដែល​លេង​ Twitter ​ទេ​ពីមុន​មក

១១) លោក​ Buffett មាន​សំលៀកបំពាក់​ ២០​កំប្ល៉េ​ប៉ុន្តែ​លោក​មិន​ដែល​ចំណាយ​លុយ​​ទិញ​វា​សូម្បី​កំប្ល៉េ

១២) លោក​ចំណាយ​ ៨០%​នៃ​ពេល​វេលា​ប្រចាំ​ថ្ងៃ​របស់​លោក​ទៅ​លើ​ការ​អាន

១៣)​ លោក​នឹង​​ឱ្យ​បុគ្គលិក​ ១​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ពេល​មួយ​ជីវិត​​​តែ​ម្ដង​ប្រសិន​បើ​មាន​អ្នក​ណា​ទាយ​ត្រូវ​ក្រុម​បាល់បោះ​​​លេច​ធ្លោ​ទាំង​ ១៦​ប្រចាំ​មហាវិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក

១៤) គាត់​ប្រើ​ទូរស័ព្ទ​ Nokia បត់​បែន​បាន​

១៥) ​លោក​តែង​តែ​នាំ​ក្មេងៗ​ជា​ច្រើន​នាក់​ទៅ​ញាំ​នៅ​ Dairy Queen រៀង​រាល់​ថ្ងៃ​អាទិត្យ

១៦) លោក​កម្រ​ប្រើ​ email ណាស់​ ១៧) លោក​ចូលចិត្ត​លេង​ ukulele

១៨) លោក​សន្យា​ថា​ នឹង​បរិច្ចាគ​ភាគហ៊ុន​នៅ​ Berkshire Hathaway ៨៥%​ដល់​មូលនិធិ​មនុស្សធម៌

១៩) លោក​បាន​ទទួល​​រង្វាន់​​ «មេដាយ​សេរីភាព​ប្រធានាធិបតី»​ប្រគល់​ដោយ​លោក​អូបាម៉ា

២០) ក្នុង​ចំណោម​អ្នក​លេច​ធ្លោ​ខាង​​វិនិយោគ​ផ្សារភាគហ៊ុន​ លោក​ Buffett ​បាន​បំបែក​កំណត់​ត្រា​ច្រើន​បំផុត​ខាង​វិនិយោគ​លើ​ផ្សារភាគហ៊ុន៕

X
5s