អ្នកណាៗ ឲ្យតែចេញរកស៊ីលើកទី១តែងបរាជ័យ ដោយសារមូលហេតុទាំង៤នេះ
តើអ្នកជំនួញណាដែលមិនធ្លាប់បរាជ័យ នៅថ្ងៃដំបូងនោះ? បើអ្នកបានអានអត្ថបទនេះ អ្នកអាចនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បី ការពារការបរាជ័យ នៃជំនួញអាជីវកម្មនៅថ្ងៃមុខបាន។
១) អ្នកនៅខ្វះបទពិសោធន៍នៅឡើយ៖ ជាការពិតណាស់ ការរកស៊ី គឺទាមទារ ភាពប៉ិនប្រសប់ ចំណេះដឹង និងបទពិសោធន៍ផ្ទាល់ផងដែរ។ អាជីវកម្មដំបូងអ្នក គឺនូវខ្វះខាតបទពិសោធន៍ច្រើនមែនទែន ដែលជាហេតុនាំឲ្យអ្នក បរាជ័យ។ ដូចនេះការបរាជ័យលើកទី១នេះ គឺជាមេរៀនដ៏ល្អ សម្រាប់អាជីវកម្មទី២របស់អ្នក។
២) លើកទី១ គឺអ្នកមិនសូវជាហ៊ានស៊ីសងប៉ុន្មានទេ៖ លើកទី១ អ្នកជំនួញ គឺមិនសូវជាក្លាហាន ក្នុងការប្រឈមមុខនឹងហានិភ័យប៉ុន្មានទេ។ ការដែលអ្នកមិនហ៊ានដើរទៅមុខ ដោយសារអ្នកនៅភ័យខ្លាចនៅឡើយ ហេតុនេះ ការងារក៏មិនសូវជាបានជោគជ័យប៉ុន្មានដែរ។
៣) អ្នកមិនសូវស្គាល់គេឯង៖ ទោះបីអ្នកជាមនុស្សរួសរាយក្ដី តែអ្នកទើប តែចេញរកស៊ីជាលើកដំបូងបែបនេះ អ្នកប្រហែលជាមិនទាន់ស្គាល់គេឯងច្បាស់។ កាលដែលមិនស្គាល់គេច្បាស់ អ្នកនឹងបាត់បង់ ភ្ញៀវធំៗ របស់អ្នក ដៃគូជំនួញ អ្នកផ្គត់ផ្គង់ និង អ្នកចែកចាយ ជាដើម។
៤) អ្នកសប្បាយខ្លាំងពេក៖ វាជាលើកទី១ស្រាប់អ្នកចេញរកស៊ី ដូចនេះអារម្មណ៍អ្នកហាក់ដូចជាប្លែក និងរំភើបខុសធម្មតា ដែលជាហេតុនាំឲ្យ ការងារ ក៏ដូចជាគំនិតអ្នកគឺមិនសូវជាផ្ដោតខ្លាំង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ entrepreneur