កងនាវាប្រយុទ្ធអាមេរិក នឹងផ្លាស់ទីទៅកាន់ឧបទ្វីបកូរ៉េឆាប់ៗនេះ!
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ក្រុមកងទ័ពជើងទឹកផ្នែកប្រយុទ្ធរបស់សហរដ្ឋអាមេរិកមួយក្រុមនឹងធ្វើដំណើរទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិចផ្នែកខាងលិចក្បែរឧបទ្វីបកូរ៉េនៅពេលខាងមុខដ៏ខ្លីនេះ ស្របពេលដែលមានភាពតានតឹងលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មន្ត្រីសហរដ្ឋអាមេរិកដដែលរូបនោះ មិនត្រូវបានទម្លាយឈ្មោះនោះទេ ប៉ុន្តែគ្រាន់តែដឹងច្បាស់ការណ៍ថា កងកម្លាំងមួយក្រុមនោះមានឈ្មោះថា Carl Vinson ហើយក្នុងក្រុមនោះមាននាវាដឹកយន្តហោះមួយដែលនឹងធ្វើដំណើរពីប្រទេសសិង្ហបុរីឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េតែម្ដង។
យោងប្រភពព័ត៌មានខាងលើបានឱ្យដឹងថា នៅឆ្នាំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងជារឿយៗតែងតែរំលឹកពីការសាកល្បងមីស៊ីលឆ្លងទ្វីប ឬសព្វាវុធប្រហាក់ប្រហែលនេះដែលតាមការព្យាករណ៍វានឹងអាចបាញ់សាកល្បងនៅថ្ងៃទី១៥ មេសា ដែលចំថ្ងៃរំលឹកខួបកំណើតរបស់ស្ថាបនិកកូរ៉េខាងជើងទី ១០៥ ដែលត្រូវបានគេប្រារព្ធឡើងប្រចាំឆ្នាំតែម្ដង៕