​​Breaking News៖ ​ព្រឹក​នេះ​កូរ៉េខាងជើង​​បាញ់​សាកល្បង​មីស៊ីល​មួយ​​ទៀត​ តែ​បរាជ័យ​ដូច​លើក​មុន​​



​កូរ៉េខាងជើង​បានបាញ់​សាកល្បង​មីស៊ីល​ចម្ងាយ​មធ្យម​​ម្ដង​​ទៀត ​ពី​ភាគ​ខាង​លិច​ប្រទេស​​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍​នេះ​ ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។​ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រី​កូរ៉េខាងត្បូង​ និង​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដក​ស្រង់​ដោយ​សារព័ត៌មាន​ BBC និង​ CNN។ ​​ ​ការ​បាញ់​សាកល្បង​លើក​នេះ​ គឺ​ធ្វើ​ឡើង​ពី​ភាគ​ខាង​ត្បូង​ខេត្ត​ Pyeongan ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ Pyongyang នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ ម៉ោង​នៅ​កូរ៉េខាងជើង (គឺ​ត្រូវ​ព្រឹក​នេះ​ឯង​ម៉ោង​នៅ​កម្ពុជ)។ ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​លោក​ Dave Benham បាន​ឱ្យ​ដឹង​ថា​ មីស៊ីល​នោះ​មិន​អាច​ចាកផុត​ពី​ដែន​ដី​របស់​កូរ៉េខាងជើង​បាន​នោះ​ទេ។ តាម​ការ​វាយ​តម្លៃ​របស់​មន្ត្រី​ជំនាញ​​សហរដ្ឋ​អាមេរិក​ ​បំណែក​ខ្លះ​នៃ​មីស៊ីល​នោះ​​គឺ​ធ្លាក់​នៅ​ចម្ងាយ​​ប្រមាណ​ ​៣៥​គីឡូម៉ែត្រ​ពី​តំបន់​ជើង​​អាកាស​ Pukchang។ សូម​អាន៖ តើ​កូរ៉េខាងជើង​មាន​​កម្មវិធី​នុយក្លេអ៊ែរ​ទំនើប​​កម្រិត​ណា?​​​ នេះ​ជា​ហេតុផល​ដែល​អាមេរិក​ព្រួយ​បារម្ភ! មន្ត្រី​របស់​ប្រទេស​កូរ៉េខាងត្បូង​ មិន​ទាន់​អាច​កំណត់​បាន​ថា​ មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​នោះ​ជា​មីស៊ីល​អ្វី​នោះ​ទេ។ ​​មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​ដែល​​ថ្លៃង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា​​ មីស៊ីល​នោះ​ទំនង​ជា​មីស៊ីល​ KN-17 ​ជា​ប្រភេទ​មីស៊ីល​ ballistic ​រយៈ​ចម្ងាយ​មធ្យម៕ ដោយ៖ យោធិន    
X
5s