តើ​ទំនិញ​អ្វីខ្លះ​ដែល​ត្រូវបាន​លើកលែង​ពន្ធ និង​អាករ​នៅពេល​នាំ​ចូលមក​កម្ពុជា​?​



អនុលោម​ទៅតាម​បញ្ញត្តិ​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​គយ ការលើកលែង​ពន្ធ​និង​អាករ ត្រូវបាន​ផ្តល់ជូន​ចំពោះ​ទំនិញ​និង​អ្នក​នាំចូល ដែលមាន​លក្ខណៈសម្បត្តិ​ដូចខាងក្រោម​៖

1.​ ​ទំនិញ​សម្រាប់​បេសកកម្ម​ការទូត ឬ បេសកកម្ម​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ និង​ភ្នាក់ងារ​សហ ប្រតិបត្តិការ​បច្ចេកទេស របស់​រដ្ឋាភិបាល​ផ្សេងទៀត ដើម្បី​ប្រើប្រាស់​ក្នុង​ការិយកិច្ច​នៃ​មុខងារ​ជា​ផ្លូវការ ដោយមាន​ការបញ្ជាក់​ពី​ប្រធាន បេសកកម្ម និង​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​។​

2.​ ​ទំនិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​ផ្លូវការ​នៃ​បេសកកម្ម និង អង្គការ​ដូច​មាន​រៀបរាប់​នៅ ក្នុង​ចំណុច​ខាងលើ ហើយ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោលការណ៍​បដិការ រវាង​រដ្ឋាភិបាល​ពាក់​ព័​ន្ឋ​។​

3.​ ​ទំនិញ​មាន​ដើមកំណើត​កម្ពុជា ឬ ទំនិញ​នាំចូល​ដែល​បាន​បង់​ព​ន្ឋ និង​អាករ​រួច ដែល​ចេញពី​ដែន​គយ ហើយ​ត្រូវ​នាំចូល​ត្រឡប់ ពី​បរទេស​មកវិញ​ដោយ​ពុំមាន​ការបង្កើន​តម្លៃ​។​

4.​ ​ទំនិញ​ដែល​ត្រូវ​លើកលែង​ព​ន្ឋ និង​អាករ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ផ្សេងទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

5.​ ​ទំនិញ​ជា​អំណោយ​សម្រាប់​មនុស្សធម៌ ទំនិញ​សម្រាប់​ការស្រាវជ្រាវ និង​គោលបំណង​វិទ្យាសាស្ត្រ ទំនិញ​គំរូ ទំនិញ​តាំងពិព័រណ៍​ដែល​គ្មាន​តម្លៃ​ពាណិជ្ជកម្ម និង មឈូស​ដែលមាន​សាកសព​មនុស្ស​។​

6.​ ​ទំនិញ​នាំចូល​ដែលមាន​តម្លៃ និង បរិមាណ​ច្បាស់លាស់​មួយចំនួន​តាម​ការកំណត់​របស់​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា ដែល​នាំចូល​ដោយ​អ្នកដំណើរ អ្នកបម្រើ​ការ​តាម​មធ្យោបាយ ដឹកជញ្ជូន និង​ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន​។

7.​ ​ទំនិញ​ដែល​ចូលក្នុង​ដែន​គយ​សម្រាប់​ឆ្លងកាត់ ឬ ផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​។ 8.​ ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​លើកលែងតែ​យានយន្ត ដែល​នាំចូល​ដោយ​បុគ្គល​ដែល​ផ្លាស់ប្តូរ​លំនៅដ្ឋាន​មក​កម្ពុជា​ក្នុង​បរិមាណ​ដែល​កំណត់ដោយ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា​។​

9.​ ​បរិក្ខារ​ឧស្សាហកម្ម និង​សម្ភារ​ផ្សេងទៀត​ដែលជា​តម្រូវការ​សម្រាប់​ប្រតិបត្តិការ និង​ការថែរក្សា​បរិក្ខារ ទាំងនេះ ដែល​ប្រើប្រាស់​នៅក្នុង​សមុទ្រ​សម្រាប់​ការរុករក និង​ទាញយក​ផលិតផល​តេ​ល​សិលា និង សារ ធាតុ​ខនិជ​និង​សរីរាង្គ​ផ្សេងទៀត​តាម​ការសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។

10.​ ​ទំនិញ​ផ្សេងទៀត​តាម​ការសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​។​ ​បុគ្គល​ដែល​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​កថាខណ្ឌ​ខាងលើ ត្រូវ​ផ្តល់នូវ​ឯកសារ​ជា​ភស្តុតាង​ដល់ រដ្ឋបាល​គយ​ថា​ទំនិញ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ទទួលបាន​ការលើកលែង​ពន្ធ និង អាករ​។​ ​អង្គការ​នានា និង​បុគ្គល​ដែល​មានបំណង​ស្នើសុំ​ការលើកលែង​ពន្ធ និង អាករ​លើ​ទំនិញ​នាំចូល​ដូច​មាន រៀបរាប់​នៅក្នុង​ចំណុច ទី​1 និង ទី​2 ខាងលើ ត្រូវមាន​ការអនុញ្ញាត​ជាមុន​ពី​ក្រសួងការបរទេស និង សហប្រតិបត្តិ ការ​អន្តរជាតិ​ស្របតាម​នីតិវិធី​ជា​ធរមាន​។​ ​ ​បុគ្គល​ដែលមាន​បំណង​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ អនុវត្តតាម​នីតិវិធី និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជា​ធរមាន៕

​ដោយ​៖ ប៉ុ​ម ទូច​

X
5s