​​ផ្លែផ្កា​សំខាន់ៗ​​ដែល​សិស្ស​និស្សិត​​នឹង​ទទួល​បាន​​ ​ប្រសិន​បើ​​រៀន​បណ្ដើរ​ហើយ​ឆ្លៀត​ធ្វើការ​បណ្ដើរ​



ធ្វើ​ការ​ផង​រៀន​ផង​គឺ​​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ច្រើន​ណាស់។ ​​តែ​សិស្ស​មួយ​ចំនួន​នៅ​តែ​គិត​ថា​ ការ​ធ្វើ​ការងារ​គឺ​បំបែក​អារម្មណ៍​សិក្សា​របស់​ពួក​គេ​​។ វា​មើល​ទៅ​ពិបាក​ដូច​គេ​ថា​មែន​ តែ​បើ​អ្នកតស៊ូ​ គឺ​គ្មាន​អ្វី​ដែល​​ធ្វើ​មិន​​បាន​ឡើយ។

ហេតុផល​ទាំង​នេះ​ហើយ​ ដែល​ស័ក្ដិសម​សម្រាប់​សិស្ស​ចង់​ធ្វើ​ការ​នោះ​៖

១) ផ្ដល់​ថវិកា​សម្រាប់​អ្នក​ប្រសិន​បើ​អ្នក​ខ្វះខាត​

សិស្ស​ក្រីក្រ​ខ្លះ​សុខ​ចិត្ត​បញ្ឈប់​ការ​សិក្សា​ដោយ​សារ​តែ​គ្មានលទ្ធភាព។ តែ​បើ​អ្នក​អាច​​ធ្វើ​ការ​ខ្លះ​ដើម្បី យក​ថវិកា​មក​ផ្គត់ផ្គង់​ នោះ​វា​​​អាច​ក្លាយ​ជា​ឱកាស​មួយ​នាំ​ឲ្យ​អ្នក​បាន​ទទួល​សញ្ញាប័ត្រ​ផង​ដែរ។​

២) ផ្ដល់​បទពិសោធន៍​ការងារ​

ពេល​អ្នក​រៀន​ចប់​ អ្នក​នឹង​ស្វែងរក​ការងារ​​ណា​ដែល​ស៊ី​នឹង​អ្វី​ដែល​អ្នក​​បាន​រៀន​។ ហើយ​បើ​អ្នកមាន​បទពិសោធន៍​ជាក់ស្ដែង​ពី​វា​ទៀត​ វា​រឹត​តែ​ល្អ​សម្រាប់​អនាគត​​ ដោយ​សារ​តែ​​អ្នក​ច្បាស់​ពី​វា​​។

៣) បង្រៀន​អ្នក​​ពី​ជំនាញ​​រៀប​ចំ​ពេលវេលា​បាន​ល្អ​

ធ្វើ​ការ​គឺ​ខុស​គ្នា​ពី​រៀន​។ នេះ​ដោយ​​សារ​តែ​​អ្នក​ធ្វើ​ការ​​ អ្នក​មាន​ការងារ​ច្រើន​ត្រូវ​​ធ្វើ​ ដូចនេះ​អ្នក​នឹង​​កាន់​តែ​ចេះ​លៃលក​ពេលវេលា​ធ្វើ​កិច្ចការ​បាន​ត្រឹម​ត្រូវ​និង​ទៀង​ម៉ោង​ទៀត​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ thebalance

X
5s