វិធី​ជួយឲ្យ​​អ្នក​អាច​«ការ​រកស៊ី​»អ្វីមួយដែល​ខ្លួន​​ចង់ ដោយ​មិន​ចាំបាច់​ឈប់​ធ្វើការ​ឲ្យ​គេ​ក៏​បាន​



ចង់​​បង្កើត​ការ​រកស៊ី​មួយ​ គឺ​មិន​ហត់​ទេ តែ​អ្នក​ត្រូវ​​តែ​ឆ្លាត​ខ្លាំង​ក្នុង​ការ​រកស៊ី​នោះ។ ដូចនេះ​អ្នក​អាច​បង្កើត​ការ​រកស៊ី​ដែល​អ្នក​ចង់​បាន​ ដោយ​មិន​ចាំបាច់​ឈប់​ធ្វើ​ការ​ឲ្យ​គេ​ក៏​បាន​។ អ្នក​អាច​បាន​ប្រាក់ចំណូល​ពី​ការ​រកស៊ី​ខ្លួន​ឯង​ផង និង​ការ​ធ្វើ​ការ​ឲ្យ​គេ​ផង​។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ​?

១) យក​​​អ្វី​​ដែល​អ្នក​ចូលចិត្ត​មក​រកស៊ី៖ ចាប់​ផ្ដើម​ការ​រកស៊ី​មួយ​គឺ​​ទាមទារ​​ពេល​វេលា​ពី​អ្នក​​ច្រើន​​​ណាស់​។ ហេតុនេះ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។ ដូចនេះ​អ្នក​ត្រូវ​​គិត​មើល​ថា​តើ​អ្នកចូលចិត្ត​អ្វី​? ចូលចិត្ត​ចម្អិន​ម្ហូប​ឬ​? អ្នក​អាច​​បង្កើត​ជា​ គេហទំព័រ​ណា​មួយ ដែល​និយាយ​រៀបរាប់​ទាក់ទង​នឹង​វិធី​ និង​មុខម្ហូប​ទៅ​។​ ពេល​នោះ​អ្នក​អាច​នឹង​រក​ប្រាក់​​ចំណូល​បាន​ច្រើន​ពី​ អ្នក​​មើល​ផង​ដែរ។

២) ជ្រើសរើស​បុគ្គលិក​ណា​ដែល​អ្នក​ពូកែ​ហើយ​អាច​ទុក​ចិត្ត​បាន​៖ តាម​ពិត​ទៅ​ បើ​អ្នក​ដឹង​ថា​អ្នក​ចង់​រក​ស៊ី​អ្វី​ អ្នក​មិន​ចាំ​បាច់​បង្ហាញ​ខ្លួន​នៅ​កន្លែង​រកស៊ី​ក៏​បាន​ដែរ។ អ្នក​គ្រាន់​តែ​ជួល​បុគ្គលិក​និង​អ្នក​​ជំនាញ​ណា​ដែល​អាច​ទុកចិត្ត​ហើយ​មាន​សមត្ថភាព​ស័ក្ដិសម​នឹង​ទទួល​រ៉ាប់រង​ការងារ​ទាង​នោះ​ក៏​បាន​។​

៣) បង្កើត​កាលវិភាគ​ការងារ​ឲ្យ​ត្រឹមត្រូវ​៖ ការ​ដោះសា​ជា​ច្រើន​​គឺ​ថា ពួក​​គេ​មិន​រកស៊ី​ដោយ​សារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​។ ចុះ​​ហេតុអ្វី​អ្នក​មិន​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់​លាស់​ទៅ​។ មិន​ជឿ​ថា​ ពេល​២៤​ម៉ោង ហើយ​អ្នក​ចែក​មិន​ដាច់​ថា​ពេល​ណា​អ្នក​រក​ស៊ី និង​ពេល​ណា​អ្នក​ធ្វើ​ការ​នោះ​ទេ​។

៤) ប្រើប្រាស់​ប្រព័ន្ធ​Technology​ដើម្បី​ពន្លឿន​ការងារ​៖ ពេល​ខ្លះ​បច្ចេកវិទ្យា​ ទំនើប​ៗ ជា​ច្រើន​ដែល​ផ្ដល់​កម្មវិធី​នានា​ ជួយ​សម្រួល​ដល់​ការងារ​របស់​លោក​អ្នក​។ ហេតុនេះ​ដោយ​គ្រាន់​តែ​ទិញ​យក​កម្មវិធី​ណា​ដែល​អ្នក​ត្រូវ​​ការ​ទៅ វា​អាច​ជួយ​ពាំនាំ​ព័ត៌មាន​ និង​ឯកសារ​ការងារ​របស់​អ្នក​ផ្ទាល់​តែ​ម្ដង​ តាម​រយៈ​ទូរស័ព្ទ​និង​ កុំព្យូទ័រ ដូចនេះ​អ្នក​មិនបាច់​ហត់​ច្រើន​ ទៅ​ដល់​ហាង​​​ទេ​៕  

​​​​​​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ richdad

X
5s