គន្លឹះទាំង៣នេះ គឺសម្រាប់អ្នកដែលចេញរកស៊ីលើកទី១ ខ្វះបទពិសោធន៍
ទោះបីអ្នកធ្លាប់ធ្វើការឲ្យគេមែន ប៉ុន្តែការចេញរកស៊ីដោយខ្លួនលើកទី១គឺមិនដូចគ្នានោះទេ។ ហេតុនេះហើយ អ្នកគួរតែដឹងពីគន្លឹះខ្លះៗ ថាតើពេលចេញរកស៊ីអ្នកគួរធ្វើអ្វី និងត្រៀមខ្លួនសម្រាប់អ្វីខ្លះ?
១) ហ៊ានប្រឈមនឹងហានិភ័យ៖ រឿងដែលអ្នកគួរហ៊ាន និងដឹងមុនគេគឺ ការហ៊ានប្រឈមនឹងហានិភ័យ។ បើអ្នកនៅតែមានអារម្មណ៍ភ័យខ្លាច និងមិនហ៊ានប្រឈមមុខគ្រប់រឿងនោះ អ្នកនឹងមិនអាចជោគជ័យចំពោះរបររកស៊ីដំបូងនេះបានឡើយ។
២) ជ្រើសរើសគំនិតណាដែលមានប្រជាប្រិយភាពលើទីផ្សារ៖ ត្រូវប្រាកដថាអ្នកបានស្វែងរក និងស្រាវជ្រាវអាជីវកម្មណាដែលមានឱកាសធំ ទូលំទូលាយលើទីផ្សារ។ អ្នកវិនិយោគទុននឹងហ៊ានចំណាយទុនលើអាជីវកម្មអ្នក ប្រសិនបើឱកាសទីផ្សាររបស់អ្នកធំ ទូលាយនោះ។
៣) ស្វែងរកគំនិតយោបល់ពីសហគ្រិននានា៖ ការប្ដូរយោបល់ពីអ្នកដទៃ គឺសំខាន់ណាស់។ ជាពិសេសបើអ្នកចេះស្វែងរកគំនិតយោបល់ពីមនុស្សដ៏ត្រឹមត្រូវម្នាក់។ ពួកគេគួរតែជាអ្នកជំនួញជោគជ័យ មានគំនិតធំទូលាយ ចេះយល់ដឹងនិងវ័យឆ្លាត ព្រមទាំងមានឆន្ទៈចេះជួយអ្នកដទៃឲ្យជោគជ័យដូចខ្លួនដែរ។
តាមការសាកសួរបុគ្គលទាំងនេះ អ្នកអាចបង្កើនភាគរយកាន់តែខ្ពស់ថែមទៀតសម្រាប់ធ្វើឲ្យជំនួញលើកទី១របស់អ្នកឆាប់ជោគជ័យ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes