អ្នកនិពន្ធ​ដ៏​ល្បី​ លោក ​​Leo Buscaglia៖ «បើ​អ្នក​ផ្លាស់ប្ដូរ​ នោះ​បាន​ន័យ​ថា​អ្នក​រៀន​បាន​ជោគជ័យ​ហើយ»​



«បើ​អ្នក​ផ្លាស់ប្ដូរ​ នោះ​បាន​ន័យ​ថា​អ្នក​រៀន​បាន​ជោគជ័យ​ហើយ» គឺ​ជា​ប្រសាសន៍ របស់​លោក ​​Leo Buscaglia ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ អ្នក​និពន្ធ​ដ៏​ល្បី​សញ្ជាតិអាមេរិក និង​ជា​សាស្ត្រាចារ្យ​ នៃ​សាកលវិទ្យាល័យ​ Southern California ។ ​

ក្នុង​ន័យ​ខាង​​លើ​នេះ​ផង​ដែរ លោក​ចង់​បង្ហាញ​មនុស្ស​​គ្រប់​គ្នា ឲ្យ​យល់​ពី​ពាក្យ​ រៀន​ឲ្យ​បាន​ច្បាស់​លាស់​សិន។ ហើយ​ថា​តើ​ការ​រៀន​បាន​ជោគជ័យ​ តើ​​អ្នក​គួរ​តែ​ទទួល​បាន​អ្វី​មក​វិញ​​ខ្លះ? ជា​ការ​ពិត​ណាស់ លោក​បាន​បង្ហាញ​ថា ពេល​ដែល​អ្នក​សម្លឹង​មក​ខ្លួនឯង​ថា​ បាន​ផ្លាស់ប្ដូរ​ហើយ​នោះ វា​បាន​ន័យ​ថា ​អ្នក​​រៀន​ជោគជ័យ​ហើយ​។ ងាក​ត្រលប់​ទៅ​កាន់​អតីតកាល តើ​អ្នកជា​មនុស្ស​យ៉ាងណា​? ហើយ​មក​ដល់​ពេល​នេះ តើ​អ្នក កែប្រែ​បាន​អ្វី​ខ្លះ​ហើយ​? រាល់​ការ​កែប្រែ​នោះ គឺ​សុទ្ធ​តែ​ជា​លទ្ធផល​នៃ​ការ​រៀន សូត្រ​របស់​អ្នក​​ទាំង​អស់​ហ្នឹង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ brainyquote

X
5s