សម្រង់​គតិ​មាស​ទាំង​៤​ឃ្លា​របស់​​ ​លោក​ ​Warren Buffett​​ មហាសេដ្ឋី​ជើងចាស់​របស់​អាមេរិក​ ​​



លោក​ ​Warren Buffett​​ ​គឺ​ជា​​មហាសេដ្ឋី និង ជា​អ្នក​ជំនួញ​​ និង​​អ្នក​វិនិយោគ​ដ៏​ល្បីល្បាញ​មួយ​នៅ​សហរដ្ឋអាមេរិក​។ ​​មហាសេដ្ឋី​រូប​នេះ​បច្ចុប្បន្ន​មាន​វ័យ​រហូត​ដល់​៨៧​​ឆ្នាំ​ទៅ​ហើយ ​ប៉ុន្តែ​សកម្មភាព​ការងារ​របស់​​លោក​នៅ​តែ​ដំណើរការ​ជា​ធម្មតា​ ហើយ​​​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​អ្នក​ជា​ ​អ្នក​វិនិយោគ​ដ៏​ឆ្នើម​ម្នាក់​​​​​​នៅ​អាមេរិក​។ ខាង​ក្រោម​នេះ​ ជា​គតិ​ទាំង​៤​ឃ្លា ​ដែល​អ្នក​គួរ​រៀន​សូត្រ​៖​​​​

១) ​​​​«​​មិន​ថា​អ្នក​​ពូកែ​​ ​​មាន​ទេពកោសល្យ ​ឬ​ ​​ខិតខំ​យ៉ាងណា​នោះ​ទេ​​ ​រឿង​ខ្លះ​ត្រូវ​ទាមទារ​ពេលវេលា​​សមរម្យ​ដើម្បី​សម្រេច​វា​។ ​​អ្នក​មិន​អាច​​​​បង្កើត​កូន​ម្នាក់​ដោយ​ប្រើ​ត្រឹម​ពេល​មួយ​ខែ​នោះ​ទេ​ ទោះបី​ជា​អ្នក​យក​​​ស្ត្រី​មាន​ផ្ទៃពោះ​​៩​នាក់​បូក​ចូល​គ្នា​ក៏​ដោយ​»។​

២) ​«​​អ្នក​​​​​​គ្រាន់តែ​ធ្វើ​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ត្រឹមត្រូវ​ក៏​បាន​​ក្នុង​ជីវិត​របស់​អ្នក​​​​​ ​ដោយ​​​​​ ប្រាកដ​​ថា​ អ្នក​មិន​បាន​ធ្វើ​រឿង​ជាច្រើន​ដែល​ខុស​»។ ​ ​​​​​​

៣) ​«​​​វា​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​២០​ឆ្នាំ ​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​​ ​ប៉ុន្តែ​​​បើ​ការ​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​វិញ ​គឺ​ចំណាយ​ពេល​ត្រឹមតែ​​២ ឬ ៣​នាទី​ប៉ុណ្ណោះ​»។ ​

៤) ​«​​អ្នក​ដែល​អាច​អង្គុយ​ក្រោម​​ម្លប់​នៃ​ដើម​ឈើ​បាន ​​គឺ​ដោយសារតែ​មាន​​នរណា​ម្នាក់​បាន​ដាំ​វា​តាំង​ពី​​យូរ​ណាស់​មក​ហើយ​»៕

X
5s