សម្រង់គតិទាំង៦ឃ្លា សម្រាប់សម្រួចការគិតរបស់អ្នក
ការគិតថ្មី និង ការរៀបចំផែនការថ្មីសម្រាប់ជីវិត គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ដើម្បីប្រាកដថា ឆ្នាំថ្មីនេះនឹងក្លាយជាឆ្នាំដ៏អស្ចារ្យ និង ប្រសើរជាងឆ្នាំមុន។
ដូច្នេះហើយគេហទំព័រBizkhmer សូមលើកយកសម្រង់គតិចំនួន៦ឃ្លា ពីបុគ្គលល្បីៗក្នុងលោក ដើម្បីសម្រួចការគិតដល់លោកអ្នកសម្រាប់ឆ្នាំថ្មី៖
១) «គោលដៅ ដែលគ្មានផែនការច្បាស់លាស់ មានន័យថា វាគ្រាន់តែជាការបួងសួងប៉ុណ្ណោះ»។ ដោយ – Larry Elder
២) «វិន័យ គឺជាស្ពានដែលតភ្ជាប់រវាងគោលដៅ និង ការសម្រេចសមិទ្ធផល»។ ដោយ– Jim Rohn
៣) «គ្មាននរណាម្នាក់ ក្លាយជាមនុស្សអស្ចារ្យដោយការលើកបន្តុបនោះឡើយ»។ ដោយ – H. H. Vreeland
៤) «គ្មានឡើយការបរាជ័យ លើកលែងតែអ្នកមិនព្យាយាម»។ ដោយ – Elbert Hubbard
៥) «អនាគត នឹងក្លាយទៅជាកម្មសិទ្ធិរបស់មនុស្សទាំងឡាយណា ដែលជឿជាក់ទៅលើភាពស្រស់ ស្អាតនៃក្តីសុបិនរបស់ខ្លួន»។ ដោយ – Eleanor Roosevelt
៦) «មនុស្សដែលមានគោលដៅតែងតែជោគជ័យ ព្រោះពួកគេដឹងថា ខ្លួនត្រូវទៅទីណាយ៉ាងប្រាកដ»។ – Earl Nightingale