ទាំងនេះជាអ្វីដែលអ្នកត្រូវតែដឹងអំពីបច្ចេកវិទ្យា Dual Inverter របស់ម៉ាស៊ីនត្រជាក់ LG
របកគំហើញ និងការច្នៃប្រឌិតថ្មីៗ ជាមួយការផ្លាស់ប្តូរ ។ ក្រុមហ៊ុន LG បានបោះជំហ៊ានទៅមុខបន្ថែមទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងពីបច្ចេកវិទ្យា Inverter ទៅជា Dual Inverter ដែលប្រើប្រាស់ថាមពលតិចជាងប្រភេទម៉ាស៊ីនត្រជាក់ធម្មតា។
ក្រុមហ៊ុន LG ហៅបច្ចេកវិទ្យា Dual Inverter របស់ខ្លួនជា Dual Cool ទាំងពីរនេះគឺដូចគ្នា !
ម៉ាស៊ីនត្រជាក់ថ្មីជាច្រើនប្រភេទរបស់ក្រុមហ៊ុន LG បានធ្វើការផ្លាស់ប្តូរទៅជាបច្ចេកវិទ្យា Dual Cool បច្ចេកវិទ្យានេះជាមួយនិងកុំប្រេសស័រ Dual Inverter ដែលល្អដាច់គេគឺនាំមុខប្រភេទម៉ាស៊ីនត្រជាក់ ធម្មតាហើយវាអាចធ្វើអោយម៉ាស៊ីនត្រជាក់របស់យើងត្រជាក់កាន់លឿនត្រជាក់បានយូរនិងដំណើរការបានយ៉ាងស្ងាត់ល្អ ។
តើបច្ចេកវិទ្យា Dual Cool របស់ LG វាដំណើរការយ៉ាងដូចម្តេច?
ម៉ាស៊ីនត្រជាក់ LG ជាមួយបច្ចេកវិទ្យា Dual Cool មានម៉ូទ័របង្វិលល្បឿនទ្វេរដងដែលមានប្រេកង់បង្វិលយ៉ាងធំ ។ នេះធានាបាននូវល្បឿនត្រជាក់កាន់តែលឿននិងប្រសិទ្ធភាពថែមទៀតក៏ដូចជាការកាត់បន្ថយកំរិតសំលេង។ វាតែងតែកែតម្រូវល្បឿនរបស់ Compressor ដើម្បីរក្សាកម្រិតសីតុណ្ហភាពដែលលើសពីនេះទៅទៀត បច្ចេកវិទ្យារក្សាស្ថេរភាពអគ្គីសនីរបស់ក្រុមហ៊ុន LG នឹងមិនត្រឹមតែជួយអតិថិជនក្នុងការសន្សំលុយដែលចំណាយទៅលើអគ្គីសនីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយបង្កើនសោភ័ណភាពនៃបន្ទប់ផងដែរ។ ការនាំមុខក្នុងការប្រកួតប្រជែងនេះក្រុមហ៊ុន LG ក៏នឹងផ្តល់ជូននូវការធានារយៈពេល 10 ឆ្នាំលើ Compressor ផងដែរ។
អត្ថប្រយោជន៍របស់បច្ចេកវិទ្យា Dual Cool
• ត្រជាក់លឿន
ល្បឿននិងដំណើរការរបស់កុំប្រេសស័រគឺកាន់តែលឿននិងមានអនុភាពកាន់តែខ្លាំងធ្វើអោយ ម៉ាស៊ីនត្រជាក់វាត្រជាក់លឿនជាងប្រភេទម៉ាស៊ីនត្រជាក់ធម្មតា។
• អ្នកប្រើប្រាស់មានផាសុកភាព
ល្បឿនរបស់ Dual Inverter កុំប្រេសស័រគឺតែងតែកែតម្រូវនិងផ្លាស់ប្តូរដើម្បីរក្សារសីតុណ្ហភាពដែល យើងចង់បានដែលមានសីតុណ្ហភាពចុះឡើងទាបបំផុត។
• កាត់បន្ថយការចំណាយលើប្រតិបត្តិការ
បច្ចេកវិទ្យា Dual Cool ធ្វើអោយការចំណាយអគ្គីសនីកាន់តែតិច ហើយរក្សាប្រសិទ្ធិភាពកម្រិតខ្ពស់ ដើម្បីផ្តល់នូវម៉ាស៊ីនត្រជាក់ប្រភេទសន្សំសំចៃ។
• សំលេងស្ងាត់ល្អ
នេះវាធ្វើអោយម៉ាស៊ីនត្រជាក់ដំណើរការក្នុងកម្រឹតសំលេងទាបបំផុត ដោយបច្ចេកវិទ្យាកង្ហារវៀចរបស់ LG និងបច្ចេកវិទ្យា Dual Inverter កុំប្រេសស័រ ដែលគ្មានសំលេងរំខាន ។
លក្ខណះពិសេស 4 ដំណាក់កាលសន្សំសំចៃអគ្គីសនី
ការធ្វើអោយសីតុណ្ហភាពក្នុងផ្ទះត្រជាក់វាចំណាយច្រើនជាពិសេសនៅរដូវក្តៅតែម្តង ម៉ាស៊ីនត្រជាក់ LG ជៀសវាងការចំណាយនេះ។ហើយសន្សំសចៃអគ្គីសនីដោយទទួលយកអត្ថប្រយោជន៍ពីមុខងារគ្រប់គ្រងអគ្គីសនី។ប្រសិទ្ធិភាពមុខងារនេះវាកំណត់ថាមពលប្រើប្រាស់ពី 40% ទៅ 80% នៃការប្រើប្រាស់ធម្មតា និងសន្សំសំចៃអគ្គីសនីរហូតដល់ 70% ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រាជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។
ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/air-conditioners/