ជំរើសម៉ាស៊ីនត្រជាក់សំរាប់រដូវក្តៅនេះ LG Dual Cool Smart Inverter របស់ក្រុមហ៊ុន LG​



សីតុណ្ហភាពក្តៅបំផុតប្រចាំឆ្នាំខិតជិតមកដល់ហើយខណៈ ពេលដែលបចេ្ចកវិទ្យាថ្មីរបស់ LGបានមកដល់ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាអាកាសធាតុក្តៅជូនលោកអ្នកជាមួយនឹងម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមានលក្ខណះពិសេសជាច្រើន ជួយអោយអ្នកប្រើប្រាស់ទាំងអស់សន្សំសំចៃភ្លើង ត្រជាក់កាន់តែលឿន ងាយស្រួលប្រើ និងផ្តល់នូវផាសុភាពជូនលោកអ្នក។ ថាមពលដ៏មានប្រសិទ្ធិភាព រួមជាមួយនិងអនុភាពដ៏ត្រជាក់ ម៉ាស៊ីនត្រជាក់ LG Dual Cool បានភ្ជាប់មកជាមួយនៅបច្ចេកវិទ្យា Smart inverter Compressor និងDual inverter Compressor ដែលកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គីសនីរហូតដល់ 70%។ ម៉ាស៊ីនត្រជាក់ LG Dual Inverter Compressor មានប្រេកង់បង្វិលខ្ពស់ និងលឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលធ្វើអោយត្រជាក់លឿន ត្រជាក់បានយូរ ដំណើរការបានស្ងាត់ល្អ មិនថាស្ថិតក្នុងសីតុណ្ហភាពក្តៅប៉ុណ្ណាក៏ដោយ និងម៉ាស៊ីនត្រជាក់អាចភាយខ្យល់ត្រជាក់ភ្លាមៗទៅដល់គ្រប់កន្លែងទាំងអស់នៅក្នុងបន្ទប់។ វាមានកង្ហារធំជាងមុន 25% ដែលអាចបញ្ចេញខ្យល់យ៉ាងខ្លាំងតាមបំពង់ខ្យល់ ដែលបានរចនាឡើងដ៏ល្អឥតខ្ចោះដើម្បីអោយត្រជាក់សព្វពេញបន្ទប់។ ផាសុខភាព និងរក្សាសុខភាពដ៏ប្រសើរ ភាពត្រជាក់ដ៏ខ្លាំងក្លាមិនធ្វើអោយអ្នកប្រើប្រាស់ទាស់ចិត្តទេដោយគ្រាន់តែចុចបញ្ជាលើប៊ូតុង “Comfort Air” ម៉ាស៊ីនត្រជាក់ LG Dual Cool បានកែតម្រូវមុំរបស់កង្ហារខ្យល់ ដើម្បីអោយប្រាកដថាខ្យល់បញ្ចេញមិនបានបក់ទៅប៉ះអ្នកប្រើប្រាស់ដោយផ្ទាល់បណ្តាលអោយសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះនោះទេ។ ម៉ាស៊ីនត្រជាក់នេះដំណើរការក្នុងកំរិតសំលេងស្ងាត់ជាងគេលំដាប់ពិភពលោក ដោយសារតែបច្ចេកវិទ្យាថ្មី LG’s Unique BLCD motor, Skew Fan Technology និងលក្ខណះពិសេសរបស់ Active low vibration (ALV) ។ ហើយវាក៏មានសមត្ថភាពក្នុងការរក្សាសំណើមដ៏មិនគួរអោយជឿដើម្បីផ្តល់នូវបរិយាកាសដ៏មានផាសុខភាពផងដែរ។ សុខភាព គឺជាចំណុចសំខាន់បំផុតដែលក្រុមហ៊ុន LG គិតគូរនៅពេលដែលបង្កើតផលិតផលថ្មី។ ម៉ាស៊ីនត្រជាក់ LG Dual Cool ផ្តល់ជូននូវគុណប្រយោជន៍ដល់សុខភាព និងផាសុកភាពដល់អ្នកប្រើបា្រស់: • Plasmaster lonizer plus ដែលសាបព្រួសអ៊ីយ៉ុងជាងបីលាន ដើម្បីកំចាត់មេរោគអាក្រក់ មិនមែនតែខ្យល់ដែលចូលទៅក្នុងម៉ាស៊ីនត្រជាក់តែប៉ណ្ណោះទេ ប៉ុន្តែសារធាតុទាំងអស់ដែលនៅជុំវិញបន្ទប់អ្នក។ • ចម្រោះធូលីបានល្អ លំហូរខ្យល់ សំលេងស្ងាត់ល្អ និងស្រទាប់ស្រទះ 3M ដ៏រឹងមាំដែលស្រួបយក លុបបំបាត់មេរោគដែលបង្កគ្រោះថ្នាក់ និងផ្តល់មកវិញនូវខ្យល់ស្រស់ស្អាត។ • ការសំអាតដោយស្វ័យប្រវត្តិ៖ មុខងារសំអាតដ៏ល្អ ដែលការពារការកើតឡើងនៃបាក់តេរីនៅលើឧបករណ៍កំដៅ។ ដោយបំបាត់សំណើម និងមេរោគចេញពីក្នុងម៉ាស៊ីនត្រជាក់មុខងារសំអាតស្វ័យប្រវត្តិ កំចាត់សារធាតុទាំងឡាយណាដែលធ្វើអោយប៉ះពាល់ដល់រាងកាយ រក្សបរិយាកាសក្នុងផ្ទះ និងរក្សាភាពត្រជាក់បានយូរ ទោះបីម៉ាស៊ីនត្រជាក់ប្រើអស់រយៈពេល១០ឆ្នាំហើយក៏ដោយ។ អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញម៉ាស៊ីនត្រាជាក់ LG Dual Cool ស៊េរីថ្មីនេះបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់។ ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/home-air-cond/lg-air-conditioner-dual-inverter-lg-air-conditioner-in-cambodia/
X
5s