​៦-៨ មេសា​ អាច​សាកល្បង​រថយន្ត​ថ្មីៗ​ស៊េរី ២០១៨ ញ៉ាំ​កាហ្វេ​ និង​ Cocktail ហ្វ្រ៊ី​ៗ​ទៀត​



នៅចុងសប្តាហ៍នេះ ក្រុមហ៊ុនអនុស្សា សហការជាមួយផ្សារទំនើប Exchange Square នឹងរៀបចំពិព័រណ៍ឡានឆ្នាំថ្មី ដែលមានបណ្ដាក្រុមហ៊ុនរថយន្ដល្បីៗចូលរួមតាំងបង្ហាញរថយន្ដស៊េរីទំនើប ២០១៨ ជាច្រើនជម្រើសដូចជា Mazda, Volkswagen, KIA, MG និង BMW ជាមួយការលក់បញ្ចុះតម្លៃដ៏អស្ចារ្យ និងការផ្ដល់ជូនកញ្ចប់បន្ថែមដល់អតិថិជនសម្រាប់ការទិញរថយន្ដថ្មី។ ភ្ញៀវកិត្ដិយសអាចមកបើកសាកល្បងរថយន្ត Test Drive ដោយឥតគិតថ្លៃ ជាមួយនឹងការទទួលបានព័ត៌មានលម្អិតពីលក្ខណៈពិសេសរបស់ឡាន និងកាដូពិសេសពីម៉ាករថយន្ដនីមួយៗ។ លើសពីនោះ អ្នកចូលរួមអាចមកញុំាកាហ្វេ និង Cocktail ដែលមានដាក់ជូនភ្លក់ដោយឥតគិតថ្លៃជាច្រើនរសជាតិ ជាមួយនឹងការស្ដាប់តន្ដ្រីអបអរបុណ្យចូលឆ្នាំថ្មីជាច្រើនបទក្នុងបរិយាកាសបែបបុណ្យចូលឆ្នាំខ្មែរ និងការរាំលេងកម្សាន្ដជាប្រភេទចង្វាក់បែបកន្ទ្រឹម រាំវង់ សារ៉ាវាន់ ចូកកំពិស និងចង្វាក់ផ្សេងទៀតបែបប្រពៃណីថែមទៀតផង។ ក្នុងនោះផងដែរ រថយន្ដស៊េរីទំនើបជាច្រើនប្រភេទ នឹងធ្វើការបញ្ចុះតម្លៃដ៏អសា្ចរ្យចាប់ពី ១,០០០$ ដល់ ២០,០០០$ តាមម៉ូដែលផ្សេងៗគ្នា និងទទួលបានកញ្ចប់បន្ថែមដូចជា ទូរស័ព្ទIphone X ទូរទស្សន៍LCD សាំង1000$សម្រាប់ដំណើរកំសាន្ត ផ្លាកលេខ កម្រាល និង ការបិទស្ទីកខ័រcoating។ អ្នកចូលរួមអាចធ្វើការបង់រំលោះដោយចំនាយចាប់ពី៣០០$ ក្នុងមួយខែតែប៉ុណ្ណោះ។ ជម្រើសដ៏ល្អសម្រាប់ក្រុមគ្រួសារ ជាមួយនឹងការអញ្ជើញមកទស្សនាប្រភេទរថយន្ដម៉ូដែលណាមួយដែលអ្នកពេញចិត្ដ ធ្វើការសាកល្បងបើកដោយឥតគិតថ្លៃ និងប្រឹក្សាការបង់រំលោះពីបណ្ដាក្រុមហ៊ុននីមួយៗ ឬកម្ចីហរិញ្ញវត្ថុសម្រាប់រថយន្ដគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។ ចូលរួមដោយសេរី ហើយរីករាយជាមួយតន្រ្តីអបអរឆ្នាំថ្មី ការរាំកម្សាន្ដ ការលក់បញ្ចុះតម្លៃ ការផ្តល់ជូនcocktail ការចាប់រង្វាន់ ការប្រឹក្សាកម្ចីទិញរថយន្ត និង ការសាកល្បងរថយន្ត២០១៨ជាច្រើនម៉ូត នៅពិព័រណ៍រថយន្ដឆ្នាំថ្មី។ ពិព័រណ៍ឡានឆ្នាំថ្មី នឹងធ្វើឡើងនៅថ្ងៃទី ០៦-០៧-០៨ មេសា ២០១៨ ចាប់ផ្តើមពីម៉ោង ៣រសៀលដល់ម៉ោង ១០យប់ នៅផ្សារទំនើបExchange Square ក្រោយស្ថានទូតអាមេរិក។ ទំនាក់ទំនងទូរស័ព្ទ ០១២ ២៣០ ១៤០។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនAnussa សហការដោយExchange Square។ https://www.facebook.com/events/538410619876109/?active_tab=discussion
X
5s