RUUD VAN NISTELROOY មកដល់កម្ពុជាហើយដើម្បីដំណើរទេសចរណ៍ UEFA CHAMPIONS LEAGUE​



រាជធានីភ្នំពេញ៖ កាលថ្ងៃទី ២ ខែមេសា លោក Ruud van Nistelrooy វីរបុរសបាល់ទាត់សញ្ជាតិហូឡង់ និងជាអតីតៈខ្សែប្រយុទ្ធរបស់ក្រុម Manchester United និងក្រុម Real Madrid បានមកដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមជាអធិបតីភាពក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨។ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយគណៈប្រតិភូស្វាគមន៍ពិសេសមួយដែលរាប់បញ្ចូលទាំងអ្នកសារព័ត៌មានសំខាន់ៗមួយចំនួន ដែលលោកបានផ្តល់បទសម្ភាសន៍អំពីសកម្មភាពផ្សេងៗនៃកម្មវិធីដំណើរទេសចរណ៍នេះដែលគ្រោងនឹងធ្វើឡើងខាងមុខនេះ។ [caption id="attachment_52155" align="aligncenter" width="670"] Seriously experienced event photography by www.SNAPP.media[/caption] តារាបាល់ទាត់រូបនេះមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ចំពោះដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសឱកាសជួបជាមួយអ្នកគាំទ្រ និងកីឡាករបាល់ទាត់កម្ពុជា ដោយកីឡាករកម្ពុជាមួយចំនួននឹងមានឱកាសចូលរួមក្នុងវគ្គបង្វឹកពិសេសជាមួយលោក Ruud van Nistelrooy ។ ដោយសារមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងក្របខ័ណ្ឌ UEFA Champions League លោក Ruud van Nistelrooy បានកាន់តួនាទីជាទូតសុឆន្ទៈដើម្បីចែករំលែកនូវមហិច្ឆិតាចំពោះកម្មវិធីប្រកួតនេះ ហើយនិងចែករំលែកនូវការគាំទ្រ និងចំណេះដឹងរបស់លោកដើម្បីជួយណែនាំអ្នកមានទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយឲ្យសម្រេចបាននូវគោលដៅរបស់ពួកគេ។ ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះត្រូវបានរៀបចំឡើងដោយស្រាបៀរ Heineken® ហើយនឹងជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាកម្មវីធីប្រកួតនេះតាមរយៈយុទ្ធនាការរបស់ស្រាបៀរ Heineken® ដែលមានឈ្មោះថា "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់"។ ចំពោះព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® សូមចូលមើលគេហទំព័រ៖ www.facebook.com/Heineken សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ
X
5s