ទទួលបានបទពិសោធន៍ដ៏ល្អឯកជាមួយស្រាបៀរ ABC អិចស្ត្រាស្តោត នៅ Jet Container​



រាជធានីភ្នំពេញ៖ នៅថ្ងៃទី 0៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរ ABC អិចស្ត្រាស្តោត នឹងរៀបចំកម្មវិធីដ៏ធំមិនធ្លាប់មានពីមុនមកគឺកម្មវិធី ABC EXCEPTIONAL NIGHT នៅផ្សាររាត្រី Jet Container ចាប់ពីម៉ោង ៧ យប់តទៅ។ ក្នុងឱកាសពិសេសនេះ លោកអ្នកនឹងបានជួបជាមួយកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងទទួលបាននូវបទពិសោធន៍ដ៏ល្អឯកពីកម្មវិធីសប្បាយៗជាច្រើនទៀត។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ABC ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសជាកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ ឆ្ពោះទៅរកឧត្តមភាពដ៏ល្អឯក ជាមួយ ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ ។
X
5s