ស្រាបៀរថៃហ្គ័រនឹងចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីនៅចុងសប្តាហ៍នេះ​



រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរថៃហ្គ័រ (Tiger Beer)នឹងរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទី១នៅស្ថានីយទូរទស្សន៍ PNN ដែលផ្សាផ្ទាល់ នៅវេលាម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងកម្សាន្តសប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា៖ ក្រុម Mustache Band កញ្ញា ប៉ាច គីមមួយ កញ្ញា បាន មុន្នីល័ក្ខ និង លោក ហង្ស សុវណ្ណារិទិ្ធ។ ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨។ កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរថៃហ្គ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់លើកទីមួយនេះ ស្រាបៀរថៃហ្គ័រនឹងប្រគល់រង្វាន់សម្រាប់គូស្វាមីរិយាថ្មីចំនួនប្រាំគូគឺ៖ រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុនជាមួយនឹងទឹកប្រាក់ ១៥០០ ដុល្លារ ចំនួនប្រាំរង្វាន់។ តើគូស្វាមីភរិយារូបណាខ្លះដែលជាម្ចាស់រង្វាន់ទាំងនេះ? កុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់ជាមួយស្រាបៀរថៃហ្គ័រ។ ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕
X
5s