បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យនៅស្រស់បានរហូតដល់ 14 ថ្ងៃ
វាជាចំណេះដឹងទូទៅដែលការទទួលទានអាហារស្រស់ៗ គឺមានអត្ថប្រយោជន៍ដល់សុខភាពប៉ុន្តែជាមួយនឹងការរស់នៅដ៏មមាញឹក លោកអ្នកត្រូវទៅហាងលក់គ្រឿងទេស បន្លែ ផ្លែឈើ ស្រស់ៗ និង ត្រីសាច់ជារៀងរាល់ថ្ងៃគឺមានការពិបាក។ ជម្រើសបន្ទាប់ដ៏ល្អបំផុតរបស់យើងគឺ ទូរទឹកកក។ ប៉ុន្តែវាក៏មានដែនកំណត់ដែលកើតឡើងដោយសារតែការដាច់ភ្លើងឬនៅពេលដែលយើងធ្វើដំណើរវិស្សមកាលរយៈពេលវែង និង ការធ្វើដំណើរកម្សន្ដ ចុងសប្តាហ៍។
តើវាល្អដែររឺទេ ? បើយើងមានទូរទឹកកកដែលអាចរក្សាចំណីអាហាររបស់របប អោយ យើងឱ្យស្រស់ក្នុងរយៈពេលយូរ? ទូរទឹកកកចុងក្រោយរបស់ LG ជាមួយនឹងបច្ចេកវិទ្យា LINEAR Cooling TM ដែលជួយរក្សានូវភាពស្រស់ថ្លាក្នុងអាហារបានរហូតដល់ 14 ថ្ងៃ។ ទាំងអស់នេះជាអ្វីដែលធ្វើអោយទូរទឹកកក LG ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ការរស់នៅដែលប្រកបដោយផាសុកភាពល្អ៖
ក) បច្ចេកវិទ្យា LINEAR Cooling TM : បច្ចេកវិទ្យានេះវារក្សាសីតុណ្ហភាពនៅក្នុងទូរទឹកកកមិនអោយប្រែប្រួល ដូច្នេះវាជួយរក្សាអាហារអោយស្រស់បានរហូតដល់ទៅ ២ សប្តាហ៍ ។ ហើយវាក៏ជួយកាត់បន្ថយគម្លាតសីតុណ្ហភាពរវាងខណ្ឌនៃទូរទឹកកក។
ខ) បច្ចេកវិទ្យា Inverter Linear Compressor : បច្ចេកវិទ្យា Invertor Linear Compressor ល្អប្រសើរជាង Compressor ធម្មតា។ វាជាបច្ចេកវិទ្យាដែលត្រូវបានគេប្រើប្រាស់រហូតមកដល់បច្ចុប្បន្ននៅក្នុងទូរទឹកកកទ្វារបើកសងខាង( Side by Side ) របស់ LG ។ ប៉ុន្តែឥឡូវនេះវាអាចរកបាននៅក្នុងប្រភេទថ្មីនៃទូរទឹកកក LG កកស្ងួតធម្មតា។
វាមិនដូច Compressor ធម្មតាដែលមានការប្រែប្រួលសីតុណ្ហភាពខ្ពស់នោះទេ។
Invertor Linear Compressor របស់ក្រុមហ៊ុន LG ដំណើរការក្នុងរង្វង់ 0. 5 អង្សាសេដែលស្ទើរតែពាក់ កណ្តាលបំរែបំរួល។ ដូច្នេះភាពត្រជាក់ដែលជួយរក្សានូវភាពស្រស់ស្អាតសម្រាប់រយៈពេលយូរត្រូវបានបញ្ជាក់ដោយ VDE វាមានអាយុកាល 20 ឆ្នាំសម្រាប់ Compressor ហើយមានការធានារយៈពេល 10 ឆ្នាំ។ វាក៏ជួយសន្សំសំចៃថាមពលបាន32% និង សំលេងស្ងាត់ល្អដល់ 25%។
គ) បច្ចេកវិទ្យា Door Cooling+TM : បច្ចេកវិទ្យា Door Cooling + TM របស់ LG ធ្វើឱ្យមានសីតុណ្ហភាពនៅក្នុង ត្រជាក់លឿនជាង 35% លឿនជាងប្រព័ន្ធត្រជាក់ធម្មតា។ បច្ចេកវិទ្យា Door CoolingTm របស់ LG ជាមួយរន្ធខ្យល់ពីរបន្ថែមទៀតសម្រាប់ខ្យល់ត្រជាក់ ជួយរក្សាលំហូរខ្យល់ដ៏ខ្លាំងក្លានៅខាងក្នុងសម្រាប់ត្រជាក់ និង ត្រជាក់លឿននៅទូរទឹកកក។
ឃ) បច្ចេកវិទ្យា Smart DiagnosisTM : នៅផ្នែកមួយចំនួននៅក្នុងជីវិតរបស់ទូរទឹកកកវាប្រហែលជាត្រូវការយកចិត្តទុកដាក់និងការថែរក្សាខ្លះ។ បច្ចេកវិទ្យា Smart Diagnosis របស់ក្រុមហ៊ុន LG ធ្វើឱ្យសេវាកម្មកាន់តែងាយស្រួលនិងឆ្លាតវៃសម្រាប់អតិថិជនរបស់ខ្លួន។ ជំនួសឱ្យការរង់ចាំជាងដើម្បីមកជួសជុលទូរទឹកកករបស់អ្នក, លក្ខណៈពិសេសរបស់ Smart Diagnosis ជួយក្នុងការជួសជុលអោយមានការងាយ ស្រួល នៅពេលដែលទូរស័ព្ទរបស់អ្នកវាដំនើរការ។
ង) កុំប្រេសស័រមានអាយុកាល ២០ ឆ្នាំ : Inverter Linear Compressor ត្រូវបានសាកល្បងសម្រាប់ប្រសិទ្ធភាពក្នុងរយៈពេល 20 ឆ្នាំ នៃជីវិតដែលបានបញ្ជាក់ដោយស្ថាប័ន VDE (មន្ទីរពិសោធន៍ធ្វើតេស្តអាល្លឺម៉ង់ដ៏ល្បីល្បាញ) ។
អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញទូរទឹកកកម៉ូដែលថ្មីរបស់ LGបាននៅគ្រប់ហាងលក់គ្រឿងអេឡិចត្រូនិចដែលជាអ្នកចែកចាយលក់បន្តរបស់ ក្រុមហ៊ុន G Gear និងហាង LG BrandShop គ្រប់សាខាទាំងអស់ ។
ទំនាក់ទំនងបន្ថែម ទូរសព្ទលេខ 023 888 299 http://ggear.com.kh/home-air-cond/lg-air-conditioner-dual-inverter-lg-air-conditioner-in-cambodia/