សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង
មនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហា រឿងមិនគាប់ចិត្ត ភាពឯកោ ឧបសគ្គ ការបាក់ទឹកចិត្ត ភាពអស់សង្ឃឹម ភាពល្វីងជូរចត់ក្នុងជីវិត។ ដើម្បីភាពស្រស់ថ្លាក្នុងជីវិត អ្នកត្រូវការការលើកទឹកចិត្ត ការបំផុសគំនិត និងការយកចិត្តទុកដាក់ពីអ្នកដទៃ។ ដូចនេះ BizKhmer សូមចែករំលែកកម្រងគំនិតសំខាន់ៗទាំង ១០ឃ្លាដែលជួយអ្នកឲ្យក្លាយជាមនុស្សរឹងប៉ឹង ដែលដកស្រង់ចេញពីគេហទំព័រ Success ដូចខាងក្រោម៖
១) «អ្នកមិនអាចសម្រចគោលដៅរបស់ដោយគ្រាន់តែអង្គុយស្រមើសម្រៃនោះទេ បើអ្នកមិនធ្វើសកម្មភាពដើម្បីសម្រេចវា។» ដោយ Estee Lauder
២) «អ្នកត្រូវតែធ្វើរឿងដែលអ្នកគិតថាអ្នកមិនអាចធ្វើបាន។» ដោយ Eleanor Roosevelt ៣) «ប្រសិនបើអ្នកពិតជាដាក់ចិត្តទៅក្នុងជំនឿថាអ្នកអាចធ្វើបានហើយ បើទោះបីជាវាធ្វើឲ្យអ្នកឈឺចាប់បន្ដិចមែន រឿងដ៏អស្ចារ្យនឹងកើតឡើងដល់អ្នក។» ដោយ Emm Watson
៤) «អ្នកមិនត្រូវការវេទមន្តដើម្បីផ្លាស់ប្ដូរពិភពលោកនោះទេ តែអ្នកមានអំណាចក្នុងខ្លួនរបស់អ្នកដើម្បីផ្លាស់ប្ដូរវា។» ដោយ J.K. Rowling
៥) «មនុស្សភាគច្រើនបោះបង់គោលដៅរបស់ពួកគេ ដោយពួកគេគិតថាពួកគេអសមត្ថភាព»។ ដោយ Alice Walker
៦) «គ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ ចូរប្តូរពាក្យធ្វើមិនកើតទៅជាខ្ញុំអាចធ្វើវាបាន។» ដោយ Audrey Hepburn
៧) «ខ្ញុំមិនដែលខ្លាចព្យុះ ខ្លាចភ្លៀងនោះទេ ពីព្រោះខ្ញុំកំពុងតែរៀនជិះទូក។» ដោយ Louisa May Alcott
៨) «មានមនុស្សជាច្រើនមិនហ៊ាននិយាយពីអ្វីដែលគេចង់បាន អញ្ចឹងហើយទើបពួកគេមិនអាចសម្រេចអ្វីដែលគេចង់បាន។» ដោយ Madonn
៩) «អ្នកជួបប្រទះនឹងភាពបរាជ័យ ប៉ុន្តែកុំបណ្ដោយឲ្យភាពបរាជ័យយកឈ្នះអ្នកឲ្យសោះ។ អ្នកគួរតែរៀនប្រឈមមុខនឹងភាពបរាជ័យឲ្យបានច្រើនបន្តិច ដូចនេះអ្នកនឹងអាចដឹងថាអ្នកជានរណា។» ដោយ Maya Angelou
១០) «ប្រសិនបើអ្នកចង់ហោះហើរ អ្នកត្រូវរៀនប្រើប្រាស់អំណាចក្នុងចំណង់ដ៏ពុះកញ្ជ្រោលរបស់អ្នកធ្វើវា។» ដោយ Oprah Winfrey
ដោយ៖ លង់ វណ្ណៈ