កុំ​ភ្លេច​ចូលរួមសិក្ខាសាលា «សរសរស្ដម្ភ​ទាំង ៨​ ​ដើម្បី​សំរេច​ក្ដី​សុបិន» ​ថ្ងៃ​ទី១ មិថុនា​នៅ​ CKCC​



សិក្ខា​សាលា​ស្ដី​អំ​ពី "​សរសរ​ស្ដម្ភ​ទាំង​ ៨​​​ដើម្បី​សំរេច​ក្ដីសុបិន" នៃ​គម្រោង​ទៅ​កាន់​ក្ដី​សុបិន្ត Road Map to Your Dream បង្កើត​ឡើង​ដើម្បី​ជួយ​បង្ហាញ​ផ្លូវ​ និង​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ខ្មែរ​ឲ្យ​ពួក​គាត់​មាន​ការ​តស៊ូ​ព្យាយាម​ក្នុង​ជីវិត​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​ណា​មួយ​ដែល​ពួក​គាត់​រំពឹង​ទុក​។ កម្មវិធី​នេះ​ នឹង​ប្រារម្ភ​ឡើង​នៅ​ថ្ងៃ​ទី​ ១ មិថុនា ខាង​មុខ​នេះ​  ​នៅ​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)។  កម្មវិធី​ខាង​លើ​ នឹង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​វាគ្មិន​ល្បីៗ​និង​មាន​បទពិសោធន៍​ជោគជ័យ​ក្នុង​ជីវិត​​ ដែល​នឹង​ចូលខ្លួន​ ​មក​​ចែក​រំលែក​និង​ដោះ​ស្រាយ​នូវ​ចម្ងល់​ជូន​ដល់​​យុវជន​​ ព្រម​ទាំង​មាន​ការ​សម្រប​សម្រួល​ពី​ពិធី​ការនី​សម្បូរ​វោហាសព្ទ​ DJ Na Na ផង​ដែរជុំវិញ​ប្រធាន​បទ ក្ដីសុបិន​នេះ។ តើ​លោក​អ្នក​ចង់​ឲ្យ​ក្ដី​សុបិន្ត​របស់​លោក​អ្នក​កា្លយ​ជា​ការ​ពិត​ដែរ​ឬ​ទេ? កុំ​ភ្លេច​ចូល​រួម​ដើម្បី​ទទួល​យក​នូវ​បទពិសោធន៍​និង​ចំណេះដឹង​ល្អៗ​​ពី​វាគ្មិ​ន​ដែល​សុទ្ធតែ​ជាបុគ្គល​ជោគជ័យ ​ដើម្បី​សម្រេច​បំណង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​យ៉ាង​ពិតប្រាកដសម្រាប់​ខ្លួន​ឯង។​ ពាក់ព័ន្ធ​សំបុត្រ​ចូលរួម សូម​ទាក់ទង​​តំណាង​នៅ​តាម​ទី​តាំង​ដូច​ខាង​ក្រោម​៖ ១. សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទូរស័ព្ទលេខ 010 296 803 ២. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ទូរស័ព្ទលេខ 096 348 4768 ៣. សាកលវិទ្យាល័យជាតិ​គ្រប់គ្រង (NUM) ទូរស័ព្ទលេខ 089 811 551 ៤. សាកលវិទ្យាល័យ កម្ពុជា ទូរស័ព្ទលេខ ០96 223 1270 ៥. ​វិទ្យាល័យ​ស៊ីសុវត្ថិ​ ទូរស័ព្ទលេខ 089 889 327
X
5s