LG ប្រកាសផលិតផលទូរទស្សន៍ប្រណិតស៊េរីថ្មីឆ្នាំ2018 ជាប់ជញ្ចាំង
ក្រុមហ៊ុន LG បង្ហាញស៊េរីទូរទស្សន៏ឆ្នាំ 2018 របស់ខ្លួនជាមួយនឹងម៉ូឌែល OLED និង SUPER UHD ថ្មីដែលប្រកបដោយភាពច្នៃប្រឌិតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំទីផ្សារទូរទស្សន៍ដែលមានគុណភាពខ្ពស់ទូទាំងពិភពលោក។ នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងសេអ៊ូលក្រុមហ៊ុន LG បានណែនាំផលិតផលទូរទស្សន៍ថ្មីដែលមានបច្ចេកវិទ្យា ThinQ® និង (AI) និងបច្ចេកវិទ្យា α (Alpha) ដ៏ទំនើបដែលនឹងនាំមុខក្នុងការពង្រឹងជំហររបស់ក្រុមហ៊ុន LG នៅក្នុងទីផ្សារទូរទស្សន៍ស៊េរីទំនើបនៅលើពិភពលោក។ ទីផ្សារសម្រាប់ទូរទស្សន៍ OLED TVs បានព្យាករណ៏ថានឹងមានការលក់ចំនួន 2,5 លានគ្រឿងនៅឆ្នាំនេះ ពីចំនួន 1,6 លានគ្រឿងក្នុងឆ្នាំ 2017 ។
ក្រុមហ៊ុន LG កំពុងតែកសាងនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យាអេក្រង់ OLED ដ៏ធំដែលមានគំរូទូរទស្សន៍ OLEDដែលមានបច្ចេកវិទ្យា(AI) ចំនួន 10 ម៉ូដែលសម្រាប់ឆ្នាំ 2018 ដែលរួមមាន W8, G8, E8, C8 និង B8 ។ ម៉ូដែលនីមួយៗមានការរចនាជាច្រើន រូបភាពនៅលើកញ្ចក់ (ម៉ូដែល 77 / 65W8) ទៅអេក្រង់កញ្ចក់តែមួយ (ម៉ូដែល 65G8) រូបភាពនៅលើកញ្ចក់ (ម៉ូដែល 65 / 55E8) និងការរចនាអេក្រង់ភាពយន្ត (ម៉ូដែល 77/65 / 55C8 និង 65 / 55B8) ។ អេក្រង់ទំហំចាប់ពី 55 អ៊ីញដល់ 77 អ៊ីញជាមួយទូរទស្សន៍ SUPER UHD ចំនួន 9 ដែលអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យា AI (ម៉ូដែល SK95, SK85 និង SK80) ដែលមានទំហំចាប់ពី 49 ដល់ 75 អ៊ីញ ។
ជាមួយបច្ចេកវិទ្យា (Alpha) 9 ដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន LG ធ្វើអោយទូរទស្សន៍ជាច្រើនម៉ូដែលដូចជា W8, G8, E8 and C8 OLED ឈានមុខគេនៅលើទីផ្សារ ។ ទស្សនិកជននឹងទទួលបានការបង្ហាញរូបភាពកាន់តែច្បាស់និងពណ៍ដូចពិតៗដែលអាចមើលឃើញបានពីគ្រប់ជ្រុងទាំងអស់។ ពណ៍ខ្មៅដឹតច្បាស់ល្អជានិមិត្ត សញ្ញានៃទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ។ ជាមួយប្រព័ន្ធសម្លេង Dolby Atmos និងកម្រិតរូបភាពដ៏ច្បាល់ល្អ ។ ទូទស្សន៏ LG និងផ្តល់បទពិសោធន៍ទស្សនាដល់អតិថិជនយ៉ាងជក់ចិត្ត។
ទូរទស្សន៍ជាប់ជញ្ចាំង LG UHD ស៊េរីថ្មីឆ្នាំ 2018 ដែលអាចប្រើបច្ចេកវិទ្យា(AI) ដំណើរការដោយ (Alpha) 7 របស់ LG ដែលជាឧបករណ៍ដំណើរការដ៏មានឥទ្ធិពលដូចគ្នាដែលបានរកឃើញនៅក្នុងស៊េរី B8 ។ រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា Nano Cell និង FALD backlighting ទូរទស្សន៍ SuperAHD TVs ដែលអាចប្រើជាមួយយបច្ចេកវិទ្យា AI ផ្តល់ជូននូវរូបភាព LCD កម្រិតខ្ពស់បំផុត។
គុណភាពដែលមិនធ្លាប់មានពីមុនជាមួយពណ៏ខ្មៅកាន់តែដិត, ការបង្ហាញរូបភាពកាន់តែច្បាស់, ធ្វើអោយស្រមោលមើលកាន់តែច្បាស់និងពណ៌ដូចពិតៗមើលឃើញពីចំងាយឆ្ងាយ។ ដើម្បីបំពេញបន្ថែមបទពិសោធមើលដែលបានធ្វើឱ្យប្រសើរឡើងទូរទស្សន៍ SUPER UHD ថ្មីក៏ Support ជាមួយប្រព័ន្ធសម្លេង Dolby Atmos ដើម្បីអោយសំលេងស្តាប់កាន់តែពិរោះ។
ជាមួយនឹងមុខងារ AI ដែលបានបង្កប់នៅខាងក្នុងស្រាប់, អ្នកមើលទូរទស្សន៍ LG អាចនិយាយដោយផ្ទាល់ទៅក្នុងឧបករណ៍បញ្ជាពីចម្ងាយដើម្បីរីករាយនឹងមុខងារពិសេសដែលងាយស្រួលបំផុតនៃបច្ចេកវិទ្យាVoice assistant ទំនើបចុងក្រោយបំផុត។ បច្ចេកវិទ្យានេះត្រូវបានសម្រេចដោយប្រើប្រាស់ប្រព័ន្ធកែច្នៃភាសាប្រើប្រាស់ប្រចាំថ្ងៃ(NLP) ទៅជាការបញ្ជាដោយប្រើចរន្តឆ្លាតវៃនិងការតភ្ជាប់ដោយផ្អែកទៅលើ platform របស់ក្រុមហ៊ុន LG ។
សេវាគាំទ្រទូរទស្សន៍ដែលបានបើកដំណើរការដោយThinQ® AI របស់ LG ដោយផ្អែកលើមគ្គុទ្ទេសន៍អេឡិចត្រូនិច (EPG) ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលានិងកំណត់ទីតាំងដែលផ្តល់ជូនមាតិកាដែលចង់បាន។ អ្នកទស្សនាអាចនិយាយថា "ស្វែងរកបទភ្លេងរបស់ភាពយន្តនេះ" ឬ "បិទទូរទស្សន៍នៅពេលកម្មវិធីនេះចប់" ដោយគ្មានការនិយាយពីចំណងជើងកម្មវិធីឬការបញ្ជាក់ពេលវេលាឡើយ។
បច្ចេកវិទ្យាα (Alpha) 9 របស់ LG ធ្វើអោយផលិតផលទូរទស្សន៍ OLED TV ឈានមុខគេនៅលើទីផ្សារ។ អ្នកទស្សនានិងទទួលបាននូវបទពិសោធន៍កាន់តែប្រសើរបន្ថែមទៀត។ ទូរទស្សន៍ SUPER UHD TVs ជាមួយបច្ចេកវិទ្យា LG Nano Cell ធ្វើអោយ (FALD) ដើម្បីផ្តល់ជូននូវពណ៌ខ្មៅកាន់តែខ្លាំង និងពណ៌កាន់តែប្រសើរថែមទៀតដែលមើលច្បាស់ពិតៗ។
រូបភាពដែលមានគុណភាពល្អឥតខ្ចោះ
បច្ចេកវិទ្យា α (Alpha) 9 ថ្មីបំផុតរបស់ក្រុមហ៊ុន LG ផ្តល់នូវរូបភាពពិតជាមួយនឹងពណ៌ដ៏សម្បូរបែប។ ការច្នៃប្រឌិតស្នូលនៃ Processor គឺដំណើរការ 4 ជំហានកាត់បន្ថយសំលេងរំខានទ្វេដង។
មុខងាររបស់ Processor ក៏ជួយធ្វើអោយពណ៍របស់ទូរទស្សន៍កាន់តែប្រសើរឡើងដែលផ្តល់ជូននូវ ពណ៍ដែលកាន់តែដូចនិងរូបភាពពិតជាក់ស្តែង។ បច្ចេកវិទ្យា(Alpha) 9 បង្កើតឡើងដើម្បីទ្រទ្រង់នូវកម្មវិធី (HFR) ដើម្បីផលិតនូវរូបភាពដែលមានចលនាកាន់តែរលូននិងច្បាស់ល្អរូបភាពក្នុងកម្រិត 120 frames ក្នុងមួយវិនាទី។ ជាមួយនិងបច្ចេកវិទ្យាដ៏ទំនើបរបស់ LG OLED TVs 2018 វាអាចបញ្ចាំង កម្មវិធីណា មួយក៏បានជាមួយនិងកម្រិតគុណភាពខ្ពស់បំផុតនិងទស្សនីយភាពដ៏អស្ចារ្យ។
បទពិសោធន៍ភាពយន្តកម្រិត HDR
ទូរទស្សន៍ LG OLED 2018 និងទូរទស្សន៍ SUPER UHD មានលក្ខណះពិសេសគឺភាពយន្តកម្រិត HDR ដែលផ្តល់ជូននូវបទពិសោធន៍ភាពយន្តតាមគេហដ្ឋានយ៉ាងពិតប្រាកដគ្រប់ម៉ូដែលដែល Support ជាមួយមុខងារ HDR កម្រិតខ្ពស់។