សម្រង់គតិ ១០ឃ្លាបំផុសគំនិតពញ្ញាក់ស្មារតីអ្នកឲ្យក្លាហានតស៊ូទៅមុខបន្តទៀត
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សម្នាក់ៗតែងតែមានបញ្ហា ចិត្តរារេ ចិត្តមិនស្លុយពេលចង់ធ្វើឬសម្រេចអ្វីមួយដោយសារតែភាពភ័យខ្លាចញ៉ាំញីខ្លួនរបស់ពួកគេ។ ដូចនេះ BizKhmer សូមលើកយកសម្រង់គំនិតទាំង ១០ ដែលអាចបំផុតគំនិតពញាក់ស្មារតីអ្នកឲ្យហ៊ានតស៊ូទៅមុខទោះបីជួបបញ្ហាអ្វីក៏ដោយ ដែលដកស្រង់ពីគេហទំព័រ success៖
១) «មិនសំខាន់ថាអ្នកជានរណា ឬមកពីណានោះទេ តែសំខាន់អ្នកអាចមានសមត្ថភាពយកជ័យជំនះបានឬអត់»។ ដោយ Oprah Winfrey
២) «ខ្ញុំចូលចិត្តពន្លឺពីព្រោះវាបង្ហាញផ្លូវដល់ខ្ញុំ ប៉ុន្តែខ្ញុំធត់ធ្មត់នឹងភាពងងឹតពីព្រោះវាធ្វើឲ្យខ្ញុំមើលឃើញផ្កាយកាន់តែច្រើន»។ ដោយ Og Mandino
៣) «នៅក្នុងបញ្ហាតែងតែមានឱកាស»។ ដោយ Albert Einstein
៤) «មិនសំខាន់ថាអ្នកដើរយឺតប៉ុណ្ណានោះទេ តែសំខាន់អ្នកមិនឈប់ដើរ»។ ដោយ Confucius
៥) «ប្រសិនបើអ្នកដឹងថាអ្នកមានហេតុផលធ្វើអ្វីមួយហើយ អ្នកតែងតែរិះរកគ្រប់មធ្យោបាយដើម្បីសម្រេចវាជាមិនខាន»។ ដោយ Friedrich Nietzsche
៦) «បើអ្នកមានជំនឿថាអ្នកអាចធ្វើបាន នោះអ្នកបានទទួលជោគជ័យ៥០%ទៅហើយ»។ ដោយ Theodore Roosevelt ៧) «អ្វីៗសុទ្ធតែអាចទៅរួច ប្រសិនបើអ្នកមានភាពក្លាហាន»។ ដោយ J.K Rowling
៨) «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។ ដោយ Buddha
៩) «សត្វបក្សីមិនច្រៀងដោយសារតែវាត្រូវគេបង្ខំ ឬដើម្បីបំពេញចិត្តអ្នកណានោះទេ តែវាច្រៀងដោយសារតែវាពេញចិត្តនឹងច្រៀង»។ ដោយ Maya Angelou
១០) «អ្នកសួរថា៖ ចុះប្រសិនបើខ្ញុំបរាជ័យ។ តែអ្នកគួរសួរបញ្ច្រាសទៅវិញថា៖ ចុះប្រសិនបើខ្ញុំជោគជ័យ»។ ដោយ Bob Goff ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង
ដោយ៖ លង់ វណ្ណៈ