សម្រង់ទស្សនៈ ១០ឃ្លារបស់ «សូក្រាត»ទស្សនៈវិទូក្រិចបុរាណ ជួយបង្កើនបញ្ញា
សូក្រាត ជាទស្សនៈវិទូដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្ត ដោយលោកត្រូវបានគេចាត់ទុកថាជា បិតាទស្សនៈវិជ្ជា។ សូក្រាត កើតក្នុងឆ្នាំ ៤៧០មុនគ.ស ក្នុងទីក្រុងអាថែន ប្រទេសក្រិក។ បើទោះបីជាសម័យនេះជាយុគសម័យបច្ចេកវិទ្យាទៅហើយក្ដី ទស្សនៈ របស់លោកនៅតែត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក ។
ខាងក្រោមនេះគឺជាសម្រង់ទស្សនៈ ១០ឃ្លារបស់សូក្រាតជួយបង្កើនការគិតរបស់អ្នក ដកស្រង់ពី Trulymind៖
១) «គតិបណ្ឌិតពិតប្រាកដគឺការដឹងថា ខ្លួនមិនទាន់ចេះអស់»។
២) «លើលោកនេះរបស់ល្អបំផុតមានតែមួយគត់គឺចំណេះដឹង ហើយរបស់ដែលអាក្រក់បំផុតនោះគឺអវិជ្ជា»។
៣) «ខ្ញុំអាចបង្រៀនមនុស្សនូវអ្វីៗគ្រប់យ៉ាង ដោយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ។»
៤) «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ»។
៥) «មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយជាទស្សនៈវិទូ»។
៦) «ការពូកែឆ្ងល់គឺជាពន្លកនៃគតិបណ្ឌិត»។
៧) «ខួរក្បាលគឺជាអ្វីៗទាំងអស់ អ្នកគិតអ្វី អ្នកនឹងទទួលបានផលនោះ»។
៨) «ការយល់សំនួរគឺស្មើរនឹងការដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ»។
៩) «ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិ ពីព្រោះទ្រព្យសម្បត្តិមិនស្ថិតថេរនោះទេ»។
១០) «មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោក គួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិន»៕
ដោយ៖ លង់ វណ្ណៈ