ទម្លាប់អាថ៌កំបាំង ៦យ៉ាងធ្វើឲ្យអ្នកកាន់តែឆ្លាតវៃ​



មនុស្សម្នាក់ៗតែងតែប្រាថ្នា ចង់ក្លាយជាមនុស្សពូកែ មានភាពឆ្លាតវៃលើសអ្នកដ៏ទៃ។ ប៉ុន្តែមានមនុស្សជាច្រើនមិនទាន់ដឹងពីរបៀបដែលអាចជួយឲ្យពួកគេមានភាពឆ្លាតវៃនោះនៅឡើយ។

ខាងក្រោមនេះ គឺជាទម្លាប់ទាំង ៦យ៉ាងធ្វើឲ្យអ្នកមានភាពឆ្លាតវៃ ៖

១) ការលេងឧបករណ៍តន្រ្តី

ការសិស្សាស្រាវជ្រាវមួយបានផ្ដល់ការណែនាំថាការលេងឧបករណ៍តន្រ្តីអាចផ្លាស់ប្ដូររូបរាង និងអំណាចនៃខួរក្បាលរបស់អ្នក ហើយការលេងឧបករណ៍តន្រ្តីនេះទៀតសោតក៏ជួយបង្កើនបញ្ញាស្មារតីផងដែរ ដែលវាជួយបង្កើនការគិតស្រមើស្រមៃ ជំនាញវិភាគតាមដាន ការទំនាក់ទំនង និងគណិតវិទ្យាទៀតផង។

២) ការអាន

ការអានធ្វើឲ្យសរសៃប្រសាទក្នុងខួរក្បាលស្ងប់ និងធ្វើឲ្យអ្នកបំបាត់ភាពតានតឹង។ ការអានធ្វើអ្នកអាចចងពត៌មានប្រមូលផ្ដុំគ្នា ដោះស្រាយបញ្ហា រកបញ្ហាបានលឿន និងស្វែងយល់អំពីមនុស្ស។

៣) ការបាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណជាប្រចាំមានសារៈសំខាន់បំផុតសម្រាប់សុខភាពរាងកាយ និងខួរក្បាល។ អ្នកមិនចាំបាច់ត្រូវតែធ្វើការហាត់ប្រាណប្រើកម្លាំងខ្លាំងៗនោះទេ ដោយគ្រាន់តែចំណាយពេល ១៥នាទីជាប្រចាំថ្ងៃក៏បានប្រសិនបើអ្នកគ្មានពេលទំនេរ។ ការហាត់ប្រាណជួយឲ្យអ្នកមានការចងចាំល្អ បង្កើនការផ្ចង់ស្មារតី និងបង្កើនការស្វែងយល់។

៤) ការរៀនភាសា

ការសិក្សាជាច្រើនបានរកឃើញថាមនុស្សដែលនិយាយច្រើនជាងមួយភាសាពូកែលេងល្បែងប្រាជ្ញាជាងអ្នកដ៏ទៃ។ ការចេះភាសាមួយទៀតធ្វើឲ្យខួរក្បាលរបស់អ្នកខ្លាំងជាងមុន និងធ្វើឲ្យសមត្ថភាពចងចាំរបស់អ្នកកាន់តែល្អប្រសើរ។

៥) ធ្វើលំហាត់ខួរក្បាល

ដើម្បីឲ្យខួរក្បាលរបស់អ្នកមានថាមពលក្លាំងក្លា អ្នកអាចលេងល្បែងកំសាន្តនានាដែលជួយដល់ការវិវឌ្ឍខួរក្បាលរបស់អ្នកដូចជាល្បែងប្រាជ្ញា ល្បែងគូសពាក្យ ជាដើម។

៦) ការធ្វើសមាធិ

ការធ្វើសមាធិកជួយអ្នកគ្រប់គ្រង់អារម្មណ៍របស់អ្នកល្អប្រសើរ។ ហើយការសមាធិកជួយឲ្យខួរក្បាលរបស់អ្នកភ្ជាប់ទំនាក់ទំនងគ្នា និងធ្វើឲ្យអ្នកក្លាយជាមនុស្សកាន់តែពូកែ៕

ចុចអាន៖ វិធី​​ ៥​យ៉ាង​​ដើម្បី​ធ្វើ​ឲ្យ​កូនតូចៗ​របស់​លោក​​អ្នក​ ឆ្លាតជាង​មុន​

ដោយ៖ លង់ វណ្ណៈ

Trulymind

X
5s