កម្មវិធី ABC Exceptional Night ជាមួយអ្នកនាង ពេជ្រ សោភា​



រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ១៨ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភូមិមូល Container Pub ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាចម្រៀងដែលមានភាពចាស់ទុំ និងតែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បការិនីដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាលនាងគឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា។ កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមានតារាចម្រៀងដែលចូលរួមផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ "ជាឧត្តមភាពដ៏ល្អឯក" របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសាទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។ ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។ កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Snow Container Pub នាក្រុងបាត់ដំបង នៅថ្ងៃ ពុធ ទី ២៣ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាចម្រៀងដែលមានភាពចាស់ទុំនិង តែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បការិនីដែលមានជំហរយ៉ាងរឹងមាំ គ្រប់សម័យកាល នាងគឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។ សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត! ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/ សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។
X
5s