កំពូលទស្សនៈទាំង ១០ឃ្លារបស់អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កំពូលអ្នកប្រាជ្ញសម័យទំនើប
លោកអាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កើតក្នុងឆ្នាំ ១៨៧៩ ក្នុងប្រទេសអាឡឺម៉ង។ លោកអាល់ប៊ឺត អាញ់ស្ដាញ់ ត្រូវបានគេស្គាល់ថាជាបិតាអ្នកប្រាជ្ញវិទ្យាសាស្រ្តសម័យទំនើបដ៏ល្បីល្បាញមួយរូបក្នុងសវត្សទី ២១។
លោកមិនត្រឹមជាអ្នកវិទ្យាសាស្រ្តដែលរកឃើញនូវទ្រឹស្ដីសំខាន់ៗនោះទេ តែទស្សនៈរបស់លោកជាច្រើនត្រូវបានគេយកទៅប្រើប្រាស់យ៉ាងច្រើនផងដែរ។ ដូចនេះ BizKhmer សូមលើកយកកម្រងទស្សនៈទាំង ១០ឃ្លារបស់ អាល់ប៊ឺត អាញ់ស្ដាញ់ កំពូលអ្នកប្រាជ្ញសម័យទំនើប មកចែកជូនមិត្តអ្នកអានក្នុងថ្ងៃនេះ៖
១) «ពេលដែលអ្នកឈប់រៀន អ្នកកំពុងតែឈានដល់ការស្លាប់បន្ដិចម្ដងៗ»។
២) «ខ្ញុំមិនឆ្លាតនោះទេ តែខ្ញុំគ្រាន់តែអាចស៊ូជាមួយនឹងបញ្ហាបានយូរជាងអ្នកប៉ុណ្ណោះ»។
៣) «មនុស្សអន់សងសឹក មនុស្សខ្លាំងលើកលេង មនុស្សឆ្លាតមិនអើពើ»។
៤) «ការអប់រំមិនមែនជាការរៀនអំពីការពិតនោះទេ តែជាការហ្វឹកហាត់ខួរក្បាលឲ្យចេះគិត»។
៥) «មានតុ កៅអី ផ្លែឈើមួយចាន និងវីយូឡុងហើយ តើមានអ្វីទៀតដែលមនុស្សត្រូវការដើម្បីបំពេញតណ្ហារបស់គេ?»។
៦) «ជីវិតប្រៀបដូចជាការជិះកង់អ៊ីចឹង ប្រសិនបើចង់ទៅមុខ អ្នកត្រូវតែប្រឹងធាក់បន្តទៀត»។
៧) «ភាពខុសគ្នារវាងមនុស្សឆ្កួត និងមនុស្សឆ្លាត គឺថាមនុស្សឆ្លាតមានដែនកំណត់»។
៨) «ដាក់ក្បាលអ្នកក្នុងចង្ក្រានមួយនាទីប្រៀបដូចមួយម៉ោងអ៊ីចឹង។ អង្គុយជិតស្រីស្អាតមួយម៉ោង ប្រៀបដូចមួយនាទី»។
៩) «សំនួរមួយដែលខ្ញុំពិបាកឆ្លើយជាងគេ៖ តើខ្ញុំឆ្កួត ឬអ្នកដ៏ទៃឆ្កួត?»
១០) «ប្រសិនបើ «ក» គឺជាភាពជោគជ័យក្នុងជិវិតអ្នក អ៊ីចឹង«ក»ស្មើនឹង «ខ» បូក «គ» បូក «ឃ»។ «ខ» គឺការខិតខំប្រឹងប្រែងធ្វើការងារ «គ» គឺភាពរីករាយ «ឃ» គឺបិតមាត់របស់អ្នកឲ្យជិត»៕
ចុចអាន៖ គតិបណ្ឌិតទាំង១០របស់អ្នកប្រាជ្ញចិន ខុងជឺ ដោយ៖ លង់ វណ្ណៈ