សម្រង់គំនិតទាំង ១០ ជួយជុំរុញលើកទឹកចិត្តអ្នក
សម្រង់គំនិតពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នក។ សម្រង់គំនិតដែលជួយជុំរុញលើទឹកចិត្តអាចជួយលើកទឹកចិត្តអ្នក ហើយអាចផ្លាស់ប្ដូរបៀបគិតរបស់អ្នកផងដែរ។ ថ្ងៃនេះ BizKhmer សូមលើកយកសម្រង់គំនិតចំនួន១០ ដែលជួយលើកទឹកចិត្តអ្នក យកមកចែកជូនមិត្តអ្នកអាន ដកស្រង់ពី thinking humanity ៖
១) ខ្ញុំមិនអាចផ្ដូរទិសដៅរបស់ខ្យល់បាននោះទេ ប៉ុន្តែខ្ញុំអាចបង្វែរទូករបស់ខ្ញុំឲ្យត្រូវតាមខ្យល់។ Helen Keler
២) របស់ដែលស្អាតបំផុតក្នុងលោកនេះមិនអាចយកដៃទៅប៉ះ ឬមើលនឹងភ្នែកបាននោះទេ ប៉ុន្តែវាត្រូវការការប្រើអារម្មណ៍ដែលចេញពីបេះដូងរបស់អ្នក។ Henlen Keler
៣) ដាក់បេះដូង ស្មារតី និងព្រលឹងរបស់អ្នកទៅលើសកម្មភាពតូចៗរបស់អ្នក ពីព្រោះវាជាអាថ៍កំបាំងនៃភាពជោគជ័យដ៏ធំធេង។ Swami Sivananda
៤) បេសកម្មជីវិតរបស់ខ្ញុំមិនត្រឹមតែត្រឹមរស់ដើម្បីរស់នោះទេ ប៉ុន្តែខ្ញុំពុះពារធ្វើអ្វីមួយជាមួយនឹងចំណង់ ការចេះដាក់ខ្លួន និងចិត្តមេត្តាធម៍ ។ Maya Angelou
៥) ពេលដែលអ្នកនៅក្នុងទីងងឹតទើបអ្នកអាចរកពន្លឺឃើញ។ Aristotle
៦) ផ្លាស់ប្ដូរគំនិតរបស់អ្នក អ្នកនឹងអាចផ្លាស់ប្ដូរពិភពលោក។ Norman Vincent Peale
៧) សៀវភៅមួយក្បាល ប៊ិកមួយដើម ក្មេងម្នាក់ និងគ្រូបង្រៀនម្នាក់អាចផ្លាស់ប្ដូរពិភពលោកបាន។ Malala Yousafzai
៨) មិនខ្វល់ថានរណាម្នាក់ប្រាប់អ្នកនោះទេ គំនិតទាំងនោះសុទ្ធតែអាចផ្លាស់ប្ដូរពិភពលោកបាន។ Robin Williams
៩) អ្នកមិនអាចជួយមនុស្សគ្រប់គ្នាបានទេ ប៉ុន្តែមនុស្សម្នាក់ៗអាចជួយមនុស្សជាច្រើន។ Ronald Reagan
១១) ភាពល្អឥតខ្ចះមិនអាចធ្វើបានទេ ប៉ុន្តែប្រសិនបើអ្នកចង់បានភាពល្អឥតខ្ចះអ្នកនឹងទទួលបានភាពល្អបំផុត៕ Vince Lombardi
ដោយ៖ លង់ វណ្ណៈ