រ៉ូបូត បូមធូលីរបស់ LG មិនត្រឹមតែបូមធូលីប៉ុណ្ណោះទេ វាក៏អាចការពារផ្ទះបានផងដែរ​



លោក Kobi Ozer ដែលរស់នៅទីក្រុង Holon នៃប្រទេសអុីស្រាអែល, ខណៈដែលគាត់កំពុងធ្វើការនៅក្នុង ការិយាល័យរបស់គាត់គឺគាត់ទទួលបានដំណឹងនៅក្នុងទូរស័ព្ទដៃរបស់គាត់ពីប្រភពដែលមិនគួរអោយជឿមួយ គឺម៉ាស៊ីនបោសសំអាតរបស់គាត់។ នៅពេលដែលលោក Ozer គាត់បើកកម្មវិធី LG SmartThinQ™ ទើបគាត់ដឹងថារ៉ូបូតបូមធូលីរបស់គាត់បានផ្ញើររូបភាពអ្នកលួចចូលទៅក្នុងផ្ទះរបស់គាត់។ HOM-BOT មានមុខងារពិសេសការពារផ្ទះ ដែលមានកាមេរ៉ាចាប់សកម្មភាព ដែលមិនប្រក្រតីនៅពេលដែលមាននរណាម្នាក់លួចចូលទៅក្នុងផ្ទះ។ HOM-BOT Wi-Fi របស់ LG គឺរ៉ូបូតបូមធូលីដែលមានមុខងារពិសេសបញ្ជាពីចំងាយ និងមុខងារចាប់សកម្មភាពដែលវាដំណើរការជាមួយកម្មវិធី SmartThinQ។ ជាមួយនឹងភាពឆ្លាតវៃរបស់កម្មវិធី DeepThinQ ™ AI រ៉ូបូតបូមធូលីប្រើឧបករណ៍ចាប់សញ្ញាឆ្លាតវៃរបស់ខ្លួនដើម្បីចៀសវាងការប៉ះទង្គិចជាមួយគ្រឿងសង្ហារឹមនិងមើលឃើញក្នុងផ្ទះជាមួយកាមេរ៉ារបស់វាដើម្បីធានាថាវាគ្រប់ដណ្តប់ គ្រប់ជ្រុងនិងរន្ធតូចៗទាំងអស់និងមិនបន្សល់ធូលីនិងកំទេចផ្សេងៗទៀតឡើយ។ មុខងារ Home-View និង Home-Guard គឺជាលក្ខណៈពិសេសនៃសុវត្ថិភាពផ្ទះដែលបានបង្កើតឡើងនៅក្នុង HOM-BOT ដើម្បីតាមដាននិងផ្តល់ការជូនដំណឹងនៅក្នុងហេតុការណ៍នៃការលួចចូលឬការឈ្លានពាន។ មុខងារ Home-View អនុញ្ញាតឱ្យម្ចាស់ផ្ទះប្រើប្រាស់កាមេរ៉ានៅក្នុងម៉ាស៊ីនបូមធូលីដើម្បីមើលផ្ទៃខាងក្នុងផ្ទះរបស់ពួកគេពីចម្ងាយតាមរយៈស្មាតហ្វូនរបស់ពួកគេ។ មុខងារ Home-Guard បំពេញបន្ថែម មុខងារ Home-View ដោយតាមដានសកម្មភាពនៅផ្ទះជានិច្ចតាមរយៈឧបករណ៍ចាប់សញ្ញារបស់ខ្លួននិងបញ្ជូនរូបភាពចំនួនប្រាំបន្តគ្នាទៅកម្មវិធី Smart ThinQ នៅពេលដែលវារកឃើញសកម្មភាពមិនប្រក្រតីណាមួយ។ សុវត្ថិភាពផ្ទះត្រូវបានរីកលូតលាស់នៅក្នុងចំណោមអ្នកប្រើប្រាស់និងហេតុផលដ៏សំខាន់ម្ចាស់ផ្ទះដែលមានចំណាប់អារម្មណ៍ធ្វើឱ្យផ្ទះរបស់ពួកគេឆ្លាតវៃជាងមុន។ ខណៈពេលដែល HOM-BOT របស់ក្រុមហ៊ុន LG អាចគ្រាន់តែជាម៉ាស៊ីនសម្អាតធូលីមួយមានភាពឆ្លាតវៃគ្រប់គ្រាន់ដើម្បីដឹងនៅពេលដែលមានអ្វីមួយកើតឡើងខុសប្រក្រតី។ នៅពេលដែលវាផ្តល់ដំណឹងលោក Ozer បានទូរស័ព្ទទៅប៉ូលីសនិងអ្នកជិតខាងរបស់គាត់។ ចោរគាស់ផ្ទះទំនងជាគេចខ្លួនបន្ទាប់ពី HOM-BOT បានបញ្ចេញពន្លឺរបស់វា។ សំណាងល្អគ្មានរបស់អ្វីដែលនៅក្នុងផ្ទះបាត់បង់ឬខូចខាតសោះឡើយ៕
X
5s