សម្រង់ប្រយោគទាំង ១០ឃ្លាជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ​



អ្នកងាយនឹងវង្វែងផ្លូវក្នុងពិភពលោកដ៏ស្មុគស្មាញមួយនេះណាស់។ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការអ្នកជួយដាស់តឿន អ្នកលើកទឹកចិត្តដើម្បីឲ្យពួកគេដើរលើផ្លូវត្រឹមត្រូវវិញ។ អ្នកមិនចាំបាច់ត្រូវមានអ្នកបង្វឹកហាត់ដ៏អស្ចារ្យដើម្បីបំផុសគំនិតអ្នកនោះទេ ពាក្យពីរ បីឃ្លាក៏អាចបើកផ្លូវអ្នកនិងជួយអ្នកបានដែរ។

ខាងក្រោមនេះគឺជាសម្រង់ប្រយោគទាំង ១០ឃ្លា ដែលនឹងជួយអ្នកឲ្យភ្លឺស្វាងឡើងវិញ ដែលដកស្រង់ពី Lifehack៖

១) ម្សិលមិញខ្ញុំច្បាស់ណាស់ថាខ្ញុំនឹងអាចផ្លាស់ប្ដូរពិភពលោកបាន ប៉ុន្តែថ្ងៃនេះខ្ញុំយល់ដឹងថាខ្ញុំត្រូវតែផ្លាស់ប្ដូរខ្លួនខ្ញុំជាមុនសិន។

២) អ្នកចង់ធ្វើជាម្ចាស់កម្មសិទ្ធលើជីវិតរបស់អ្នក ឬចង់ឲ្យអ្នកដ៏ទៃកាន់កាប់ជំនួស។

៣) ប្រសិនបើអ្នកសើច ពិភពលោកនឹងសើចជាមួយអ្នក ប៉ុន្តែប្រសិនបើអ្នកយំ អ្នកនឹងយំម្នាក់ឯង។

៤) ផ្លូវមួយដែលនឹងនាំអ្នកទៅកាន់ភាពជោគជ័យគឺប្រាកដជាមានឧបសគ្គជាច្រើនមិនខាន។

៥) វាមិនមែនជាអ្វីដែលអ្នកនិយាយនោះទេ តែបញ្ហាត្រង់អ្នកស្ដាប់។

៦) ជីវិតនឹងចាប់ផ្ដើមរីករាយពេលដែលអ្នកចាកចេញពីភាពដ៏ដែលៗ។

៧) ប្រសិនបើអ្នកមិនធ្វើរឿងឆ្គួតឡប់ពេលអ្នកនៅក្មេងនោះទេ អ្នកនឹងគ្មានអ្វីត្រូវញញឹមឡើយពេលអ្នកចាស់ទៅ។

៨) កុំខ្ជះខ្ជាយពេលវេលាពន្យល់បកស្រាយច្រើនពេក ពីព្រោះមនុស្សខ្លះចង់ស្ដាប់តែអ្វីដែលគេចង់ប៉ុណ្ណោះ។

៩) កុំអប់រំកូនឲ្យក្លាយជាអ្នកមាន អ្នកត្រូវអប់រំពួកគេឲ្យមានភាពរីករាយ ដូចនេះពេលពួកគេធំឡើង ពួកគេនឹងដឹងថាពីតម្លៃនៃវត្ថុទាំងអស់ ជាជាងទ្រព្យសម្បត្តិ។

១០) មនុស្សម្នាក់ៗគិតតែចង់ផ្លាស់ប្ដូរពិភពលោក ប៉ុន្តែគ្មាននរណាម្នាក់គិតចង់ផ្លាស់ប្ដូរខ្លួនពួកគេឡើយ៕

ចុចអាន៖ សម្រង់គំនិតសំខាន់ៗ ១0ឃ្លាជួយលើកទឹកចិត្តឲ្យអ្នកមានភាពក្លាហាន និងក្លាយជាមនុស្សរឹងប៉ឹង

ដោយ៖ លង់ វណ្ណៈ

X
5s