ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ
ម៉ាស៊ីនបោកគក់ LG ដែលជាអ្នកឈានមុខគេក្នុងផ្នែកម៉ាស៊ីនបោកគក់ បានគ្រប់គ្រង 37% នៃចំណែកទីផ្សារជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុន LG បន្តណែនាំម៉ាស៊ីនបោកនាអនាគតរបស់ខ្លួនប្រភេទ Sapience ជាមួយនឹងម៉ូទ័រ Smart Inverter ទាន់សម័យបច្ចេកវិទ្យាទំនើបដូច្នេះសូម្បីតែមនុស្សភពផ្កាយក៏ត្រូវមានវាដែរ។
ក្រៅពីម៉ូទ័រ Smart Inverter ម៉ាសុីនបោក LG Sapience ផ្តល់ជូននូវលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើនទាក់ទងនឹងប្រសិទ្ធភាពនៃការបោកគក់និងបច្ចេកវិទ្យាផងដែរ។
អ្វីទៅជាបច្ចេកវិទ្យា Smart Inverter ?
ប្រភេទម៉ូទ័រធម្មតាចាប់ផ្តើមនិងបញ្ឈប់ ដោយផ្តល់នូវប្រសិទ្ធិភាពថាមពលទាប ខណៈដែលម៉ូទ័រប្រភេទ Inverter ប្រែប្រួលល្បឿនរបស់ដោយមិនចាំបាច់បញ្ឈប់ម៉ូទ័រឡើយ។ ម៉ូទ័រប្រភេទ Inverter ដែលជាបច្ចេកវិទ្យាសន្សំសំចៃថាមពលមានប្រសិទ្ធភាពប្រើការគ្រប់គ្រង និងប្រើប្រាស់ថាមពលដើម្បីផ្តល់ទិន្នផលប្រសិទ្ធភាពខ្ពស់។ វាត្រូវបានគេស្គាល់ផងដែរថា វាដំណើរការក្នុងសំលេងស្ងាត់ល្អ រំញ័រទាបនិងធន់ជាងមុន។
បច្ចេកវិទ្យា Smart Motion
បច្ចេកវិទ្យា Smart Motion នៅក្នុងម៉ាស៊ីនបោក LG ទ្វារខាងលើបង្កើនការបោកគក់សំលៀកបំពាក់ដែលមានការថែទាំយ៉ាងល្អប្រសើរ។
វាមានចលនា 3 ប្រភេទដូចជា - រំញ័រ វិលជុំ ហើយនិង យោលទៅមក។
ចលនារំញ័រផ្តល់នូវការបោកគក់ដ៏មានឥទ្ធិពលដែលអាចកំចាត់ស្នាមប្រឡាក់ខ្លាំងបានយ៉ាងល្អ។
ចលនាវិលជុំការពារសំលៀកបំពាក់ប្រទាក់ចូលគ្នា។សំលៀកបំពាក់វាមិនមួលលចូលគ្នានៅដំណាក់កាលនៃការលាងសម្អាតចុងក្រោយ។
ចលនាយោលទៅមករបស់ម៉ាសុីនបោកផ្តល់ជូនការបោកគក់ដ៏ល្អដោយកាត់បន្ថយការខូចខាតនៃ សាច់ក្រណាត់ ។
បច្ចេកវិទ្យា 6 Motion DD ដំបូងគេបង្អស់លើពិភពលោក
ជំហានបន្ទាប់ក្នុងការវិវត្តន៍នៃម៉ាស៊ីនបោកគក់ក្រុមហ៊ុន LG គឺជាអ្នកនាំមុខគេ។ វាត្រូវបានគេតម្រូវតាម ដើម្បីបង្កើនប្រសិទ្ធភាពថាមពលនិងការគ្រប់គ្រងម៉ូទ័រ។ដោយសារតែប្រតិបត្តិការរបស់វាមានសម្លេងស្ងាត់ល្អ។ម៉ូទ័រនេះត្រូវភ្ជាប់ដោយផ្ទាល់ទៅនឹងធុងទឹកវាធ្វើអោយម៉ាស៊ីនកាត់បន្ថយការកកិតហើយផ្តល់អាយុកាលបានយូរដោយមិនត្រូវការក្រវ៉ាត់ការពារព័ទ្ធជុំវិញ។
បច្ចេកវិទ្យា Smart Diagnosis
ប្រើប្រាស់ App របស់ LG ដើម្បីត្រួតពិនិត្យនិងធ្វើការដោះស្រាយបញ្ហាដែលកើតមានក្នុងម៉ាស៊ីន។ វាមានការងាយស្រួលនិងសន្សំសំចៃលើការចំណាយសេវាកម្មឬទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលសេវាកម្ម
មានសុវត្ថិភាព និងងាយស្រួលក្នុងការធ្វើបោកគក់
វាផ្តល់នូវវិធីដែលមានសុវត្ថិភាពជាងមុនក្នុងការបោកសំលៀកបំពាក់របស់អ្នកតាមរបៀបដូចខាងក្រោមនេះ -
• ទ្វារកញ្ចក់ធំទូលាយគឺមិនឆក់ការពារស្នាមរលាត់និងសម្លេងស្ងាត់ល្អ
• ចាប់ផ្តើមបោកគក់ឡើងវិញដោយស្វ័យប្រវត្តិពីកន្លែងដែលវាបានបញ្ឈប់កំឡុងពេលដាច់ភ្លើង។
• ការបោកគក់ដោយស្វ័យប្រវត្តិគឺជាវិធីងាយស្រួលបំផុតក្នុងការកំចាត់នូវស្នាមប្រឡាក់ដោយគ្រាន់តែចុចតែមួយដង
• ទឹកលាយនិងម្សៅសាប៊ូបោកគក់កម្ចាត់កាកសំណល់សាប៊ូដែលប៉ះពាល់ទៅលើស្បែក
ជាការពិតម៉ាស៊ីនបោក LG Sapience គឺត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគតព្រោះវាភ្ជាប់មកជាមួយនឹងការច្នៃប្រឌិតចុងក្រោយបំផុតដែលសន្សំសំចៃទាំងថវិការនិងការពារបរិស្ថានផងដែរ។ ឥឡូវនេះកុំរង់ចាំសម្រាប់បច្ចេកវិទ្យានាពេលអនាគតទៀតអី។ ម៉ាស៊ីនបោកនាពេលអានាគតគឺមាននៅទីនេះរួចទៅហើយ៕