Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១​



Tech Startups របស់​កម្ពុជា​ចំនួន ១៣ ​បាន​ចូលរួមតាំង​ពិព័រណ៍ និង​បង្ហាញ​អាជីវកម្ម​របស់​ខ្លួន​ ក្នុងកម្មវិធី Echelon Asia Summit 2018 ដែលរៀបចំដោយក្រុមហ៊ុន E27 នៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ ក្នុង​ចំណោម​ Startups ទាំង ១៣ ​BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)។ នេះ​ជាលើកទីមួយដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ បានដឹកនាំ Tech Startups ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅតំបន់អាស៊ី។ Tech Startups ចំនួន១៣ ពីកម្ពុជា​ក្នុង​ចំណោម Tech Startups សរុប ​ចំនួន ១៥០ ចូលរួមបង្ហាញផលិតផលនិងសេវារបស់ខ្លួន ក្នុងនេះផងដែរមាន​ ១. Soyo​ Entertainment ២. Last2Ticket ៣. Osja Studio ៤. DirectPlay ៥. Morakot Technology ៦. Joonaak ៧. Khmer24 ៨. Nham24  ៩. Bong Pheak ១០. Spare Asia ១១. BookMebus ១២. Demine Robotics និង១៣. Cambo Tickets ។ ​ BookMebus បានឈ្នះពាន់រង្វាន់ Echelon 27 នៅតំបន់អាស៊ី ក្នុងប្រភេទពានរង្វាន់ការធ្វើដំណើរនិងការរស់នៅ (Travel & Lifestyle)។ កម្ពុជាមានមោទនភាពក្នុងការដឹកនាំ​ Tech Startups របស់ កម្ពុជា លើកទី១ ចូលរួមប្រកួតប្រជែងជាមួយ Tech Startups​ ចំនួន ១០០​ នៅអាស៊ី និងបានឈ្នះពានរង្វាន់នេះ។​ ក្នុងកម្មវិធីនេះ ក្រុមហ៊ុន E27 បានរៀបចំវេទិការដ្ឋាភិបាល (Government Forum) និងពិព័ណ៌ Tech Startup។ វេទិការដ្ឋាភិបាលលើកទីមួយនេះ មានការចូលរួមពីតំណាងប្រទេសមួយចំនួនដូចជា សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី កាហ្សាស្ថាន ហ្វីលីពីន វៀតណាម ថៃ និងឥណ្ឌូនេស៊ី ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយក្នុងការប្រមូលទិន្នន័យអំពីTech Startup ដែលអនុញ្ញាតឱ្យប្រទេសនីមួយៗអាចស្វែងរកTech Startup ទាំងនោះដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគាំទ្រដល់ការវិនិយោគនិងផ្សព្វផ្សាយ។ ក្នុងកិច្ចវេទិកានេះ ប្រទេសនីមួយៗក៏បានបង្ហាញអំពីគំនិតផ្តួចផ្ដើមនានា, ដំណើរការរៀបចំ Tech Startup Ecosystem និងគោលនយោបាយគាំទ្រដល់ Tech Startups ផងដែរ។ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ Startups កម្ពុជាត្រូវបានស្វាគមន៍ឱ្យធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Facebook, ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Salesforce ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការបង្កើនសក្កានុពល Startups តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងតាមរយៈការប្រើប្រាស់សេវារបស់ក្រុមហ៊ុនពួកគេផងដែរ។ គូស​បញ្ជាក់​ផង​ដែរ​ថា​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រើប្រាស់មូលនិធិស.អ (CBRD Fund) ដែលជាចំណែកវិភាគទានរបស់ក្រុមហ៊ុន Smart Axiata ដើម្បីដឹកនាំ Tech Startups របស់កម្ពុជា ចូលរួមការប្រកួតប្រជែង។  Echelon Asia Summit 2018 គឺជាវេទិកាដែលរៀបចំឡើងដើម្បីជួយជំរុញនិងអភិវឌ្ឍ Tech Startups  តាមរយៈការប្រមូលផ្តុំអ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ អ្នករៀបចំគោលនយោបាយ អតិថិជន និងបុគ្គលពាក់ព័ន្ធនឹង Tech Startup ecosystem។ ឆ្នាំ​នេះមានអ្នកចូលរួមប្រមាណ ៥០០០ (ប្រាំពាន់) នាក់ មកពីប្រទេសចំនួនជាង៣០ ទូទាំងពិភពលោក ដែលក្នុងនោះមានអ្នកវិនិយោគ ដៃគូសហការ Tech Startups អ្នកសារពត៌មាន វាគ្មិន និងបុគ្គលពាក់ព័ន្ធផ្សេងទៀត៕ ​
X
5s