បច្ចេកវិទ្យា LG ThinQ AI ដែលមាននៅក្នុងគ្រឿងអេឡិចត្រូនិចLG ទទួលបានពានផលិតផលល្អបំផុតក្នុងឆ្នាំ 2018
ក្រុមហ៊ុន LG ដែលជាអ្នកច្នៃប្រឌិតនិងរចនានៅក្នុងបច្ចេកវិទ្យាឆ្លាតវៃ AI ក្រុមហ៊ុនបានការទទួល ស្គាល់ពីសមាគមរូបភាពនិងសម្លេងសហភាពអឺរ៉ុប (EISA) ។ បច្ចេកវិទ្យា AI ThinQ របស់ក្រុមហ៊ុន LG បានជួយអោយផលិតផលដូចជា ទូរទស្សន៍ OLED ទូរទស្សន៍ Super UHD ហើយនិង XBOOM ទទួលបាននូវកិត្តិយសសំរាប់ការប្រកួតប្រជែងខ្ពស់នៅក្នុងប្រភេទផលិតផលដែលមានគុណភាពរូបភាពច្បាស់ល្អ,ដំណើរការឆ្លាតវៃនិងសំលេងច្បាស់ល្អឥតខ្ចោះ។
ទូរទស្សន៍ OLED AI ThinQ (ម៉ូដែល OLED65E8) ត្រូវបានគេអោយឈ្មោះថា EISA PREMIUM OLED TV 2018-2019 ដែលនេះជាជ័យជម្នះជាប់គ្នាទី 7 សម្រាប់បច្ចេកវិទ្យា OLED របស់ក្រុមហ៊ុន។ ទូរទស្សន៍នេះត្រូវបានគេស្ងើចសរសើរចំពោះគុណភាពរូបភាពរបស់វាដែលដំណើរការដោយបច្ចេកវិទ្យា α (អាល់ហ្វា) 9 ដែលផ្តល់នូវរូបភាពពិតៗដែលមានពណ៌ដ៏សម្បូរបែប ។ ក្រុមប្រឹក្សានៃសមាគម EISA ក៏បានកោតសរសើរផងដែរនៃដំណើរការបច្ចេកវិទ្យា Dolby AtmosTM និងឧបករណ៍បំពងសំលេងដែល។
បំពាក់នៅខាងមុខដែលបង្កើតបានជាសំលេងច្បាស់ពិរោះយ៉ាងអន្លង់អន្លោច។ហើយរូបភាពនៅក្នុង កញ្ចក់ក៏បានរចនាឡើងដើម្បីអោយសមស្របទៅគ្រប់បរិយាកាសទាំងអស់ផងដែរ។
លើសពីនេះទៅទៀតទូរទស្សន៍ LG Super UHD AI ThinQ (ម៉ូដែល 65SK9500) ត្រូវបានគេទទួលស្គាល់ ផងដែរថាជាទូរទស្សន៍ឆ្លាតវៃ EISA 2018-2019 សំរាប់ការផលិតរូបភាពកម្រិត LCD ចុងក្រោយបំផុតតាមរយះការបញ្ចូល គ្នារវាងបច្ចេកវិទ្យា Nano Cell, FALD និងបច្ចេកវិទ្យា α (Alpha) 7 រួមជាមួយបច្ចេកវិទ្យា AI ThinQ របស់ LG និង Google Assistant ។ ជាមួយបច្ចេកវិទ្យា AI ThinQ របស់ LG អ្នកប្រើអាចគ្រប់គ្រងទូរទស្សន៍បានយ៉ាងងាយស្រួលដែលភ្ជាប់ជាមួយឧបករណ៍ខាងក្រៅ,ប្តូររូបភាពនិងស្វែងរកកម្មវិធី។បច្ចេកវិទ្យា Voice Assistant ទំនើបចុងក្រោយបំផុតដែលបានដាក់បញ្ចូលនៅក្នុងទូរទស្សន៍ត្រូវបានសម្រេចដោយប្រើប្រព័ន្ធ (NLP) ដើម្បីផ្តល់នូវការបញ្ជាដោយប្រើសំលេងឆ្លាតវៃនិងការតភ្ជាប់ដោយផ្អែកលើបច្ចេកវិទ្យាស្វែងយល់សុីជម្រៅរបស់ក្រុមហ៊ុន LG ។ ជាមួយបច្ចេកវិទ្យា Google Assistant បានបង្កើតឡើងទូរទស្សន៍បច្ចេកវិទ្យា AI របស់ក្រុមហ៊ុន LG ផ្តល់ជូននូវបទពិសោធដែលសម្រួលដល់ពួកគេដើម្បីគ្រប់គ្រងកិច្ចការផ្សេងៗស្វែងរកចម្លើយឬគ្រប់គ្រងឧបករណ៍ផ្ទះឆ្លាតវៃដែលបម្រើជាមជ្ឈមណ្ឌលផ្ទះឆ្លាតវៃ។
ទូរទស្សន៏ SUPER UHD របស់ក្រុមហ៊ុន LG បំពាក់នូវអំពូលភ្លើងនៅក្នុងអេក្រង់ហើយធ្វើអោយប្រសើរឡើងនូវកម្រិតខ្មៅនិងទំហំរូបភាពតាមរយៈការត្រួតពិនិត្យពីអំពូល LED ។ វាផ្តល់នូវស្រមោលល្អប្រសើរជាងមុននិងកាត់បន្ថយការចេញពន្លឺដើម្បីបង្កើនកម្រិតពណ៌ខាងក្នុងដ៏សំខាន់សម្រាប់ការទស្សនាកម្រិត HDR ។ អេក្រង់ Nano Cell ដែលមានលក្ខណៈច្នៃប្រឌិតអ្នកមើលទូរទស្សន៍អាចទទួលបានរូបភាពច្បាស់ល្អនិងទស្សនាបានគ្រប់មុំដោយមិនមានការខូចខាតគុណភាពរូបភាពឡើយ។
សមាគម EISA ក៏បានដាក់ឈ្មោះ Speaker AI ដ៏ល្អប្រណិតរបស់ LG ផងដែរដូចជា LG XBOOM AI ThinQ (ម៉ូដែល WK7) ជាឧបករណ៍បំពងសំលេងឆ្លាតវៃ 2018-2019 ដោយសារតែគុណភាពសម្លេងដ៏អស្ចារ្យរួមផ្សំនឹងភាពឆ្លាតវៃ។ ការសហការបច្ចេកទេសជាមួយ Meridian ដែលជាអ្នកត្រួសត្រាយនៃប្រទេសអង់គ្លេសសំលេងដែលមានគុណភាពខ្ពស់អាចឱ្យ LG XBOOM AI ThinQ បញ្ចេញសម្លេងបានយ៉ាងពិរោះច្បាស់ល្អ។ គុណភាពសំលេងខ្ពស់របស់ LG XBOOM AI ThinQ គឺអាចប្រើត្រូវជាមួយ File ដែលមានគុណភាពខ្ពស់ដែលអនុញ្ញាតឱ្យវាបង្កើតឡើងនូវសម្លេងដើមនៅក្នុងស្ទូឌីយោ។
ជាមួយកម្មវិធី GoogleAssistant ដែលបានបញ្ចូលដោយផ្ទាល់ទៅក្នុងឧបករណ៍សម្រាប់ការតំឡើងរហ័ស LG XBOOM AI ThinQ ឆ្លើយតបទៅនឹងពាក្យបញ្ជារបស់អ្នកប្រើដោយមិនត្រូវការបញ្ជាតេលេពីចម្ងាយឬទូរស័ព្ទស្មាតហ្វូនឡើយដោយគ្រាន់តែនិយាយថា " ហេ Google, អ្វីដែលជាកាលវិភាគរបស់ខ្ញុំថ្ងៃនេះ?" Speaker អាចគ្រប់គ្រង Google Assistant ប្រើជាមួយឧបករណ៍ផ្ទះឆ្លាតវៃក៏ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន LG ដែលអាចប្រើបានជាមួយកម្មវិធី LG ThinQ ។
អ្នកឈ្នះពានរង្វាន់ពីសមាគម EISA SOUNDBAR ឆ្នាំ 2018-2019 ម៉ូដែល LG SK10Y គឺ SOUNDBAR ដែលមានថាមពល 550W និង Support 5.1.2 តាមរយៈការដំណើរការដោយបច្ចេកវិទ្យា Dolby Atmos® ដើម្បីបង្កើតសំឡេងច្បាស់ពិរោះពីគ្រប់ទិសទីទាំងអស់ ។ ជាមួយនឹងបច្ចេកវិជ្ជា Meridian LG SK10Y មានកម្រិតខ្ពស់នៃដំណើរការដើម្បីអោយអ្នកស្តាប់ទទួលបាននូវបទពិសោធន៍ដ៏សម្បូរបែប,ផ្តល់ជូននូវសំលេងច្បាស់និងផ្តល់បន្ថែមទៀតដើម្បីនិយាយនិងការលេងតន្ត្រី។
LG SK10Y អាចប្រើបានជាមួយនឹង File សំលេង ដែលមានគុណភាពខ្ពស់ក្នុងការបង្កើតឡើងវិញនូវសម្លេងដែលបានថតនៅក្នុងស្ទូឌីយោនិងផ្តល់ជូននូវលក្ខណៈដ៏ពិសេសនៃការបំលែងសម្លេងដែលបង្កើនគុណភាពនៃ File សំលេង ស្តង់ដារដល់ 24 ប៊ីត / 192kHz ដើម្បីបង្កើនសំលេងច្បាស់និងភាពខុសគ្នានៃបទនីមួយៗ។ Soundbar ដែលមានគុណភាពសំលេងខ្ពស់នេះត្រូវបានរចនាឡើងជាសោភ័ណភាពដើម្បីឱ្យសាកសមជាមួយទូរទស្សន៍ដ៏ប្រណិតរបស់ LG។ លើសពីនេះទៅទៀត Soundbar គឺអាចប្រើជាមួយឧបករណ៍ឆ្លាតដទៃទៀតដែល Support ជាមួយកម្មវិធី Chromecast ហើយអាចចាក់បទចម្រៀងដោយគ្រាន់តែនិយាយពាក្យ "OK Google" តែប៉ុណ្ណោះ។
លោក Brian Kwon ប្រធានក្រុមហ៊ុន LG Home Entertainment បានមានប្រសាសន៍ថា " LG មានមោទនភាពដែលត្រូវបានទទួលស្គាល់ដោយអ្នកជំនាញខាងឧស្សាហកម្មល្បីល្បាញចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការច្នៃប្រឌិតក្នុងបច្ចេកវិទ្យា AI" ។ ក្រុមហ៊ុន LG បាននិងកំពុងបន្តក្លាយខ្លួនមានតួនាទីដ៏សំខាន់ក្នុងបច្ចេកវិទ្យា AI លើពិភពលោកនៅក្នុងការផ្តល់ជូនដល់អតិថិជននូវកម្រិតឆ្លាតវៃថ្មីនៅក្នុងគេហដ្ឋានស្របតាមបេសកកម្មរបស់យើងដើម្បីធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួលតាមរយៈការអនុវត្តបច្ចេកវិទ្យាឈានទៅមុខជានិច្ច៕