វិថីជួយសម្រេចក្ដីសុបិនអ្នក ឲ្យក្លាយជាអ្នកជំនាញផ្នែកគណនេយ្យនិងហិរញ្ញវត្ថុយ៉ាងពិតប្រាកដ​



ឱកាសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ក្លាយខ្លួនទៅជាអ្នកអាជីពផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នេះគឺជាសិក្ខាសាលាស្ដីអំពី ការសម្រេចក្ដីសុបិនជាអ្នកអាជីពផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ ដែលជាសិក្ខាសាលាលើកទី៣  របស់ «កម្មវិធីវិថីសុបិន» ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ហៅកាត់ CKCC ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់។  កម្មវិធីសិក្ខាសាលានេះ ដំណើរការក្រោមកិច្ចសហការចូលរួមរៀបចំដោយ 360 Ads&event និង Aplus consulting company។ នៅក្នុងសិក្ខាសាលាលើកទី៣នេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស្តជំនាញៗមកពីស្ថាប័នល្បីៗ ចំនួន៣រូបដូចជា នាយកប្រតិបត្តិនៃសាលា CamEd, ស្ថាបនិកក្រុមហ៊ុន Banji និងប្រធានក្រុមហ៊ុន KMPG ព្រមទាំងមានការសម្របសម្រួលលដោយពិធីការនីសម្បូរវោហារសព្ទគឺ Dj Nana ផងដែរ។ ចំពោះការចូលរួមនៅក្នុងសិក្ខាសាលានេះលោកអ្នកនិងទទួលបាននូវបទពិសោធន៍ល្អៗ យល់ដឹងកាន់តែច្បាស់ទៅលើយុទ្ធសាស្រ្តសំខាន់ៗទាក់ទងទៅនឹងផ្នែកហិរញ្ញវត្ថុព្រមទាំងគំនិតថ្មីៗជាច្រើនពីសំណាក់វាគ្មិនកិត្តិយស្តដែលពោពេញដោយជំនាញនិងបទពិសោធន៍ ពិសេសគឺពាក់ព័ន្ធទៅនិងវិស័យផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនេះផ្ទាល់ លើសពីនេះលោកអ្នកនិងអាចមានឱកាសច្រើនក្នុងការជោគជ័យនៅក្នុងវិស័យនេះដូចជាវាគ្មិនជំនាញរបស់យើងខាងលើផងដែរ៕ សូមកុំទុកឲ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅឲ្យសោះចូលរួមទាំងអស់គ្នាក្នុងការទទួលយកនូវបទពិសោធន៍ថ្មីៗ ទំនាក់ទំនងទិញសំបុត្រឥឡូវនេះតាមរយៈលេខទូរស័ព្ទ 069 300 914/081 506 006 ឬក៏អាចចុះឈ្មោះចូលរួមតាមរយៈFacebook page: https://www.facebookcom/roadmaptoyourdream/
X
5s