សម្រង់សម្ដីទាំង ១០ឃ្លារបស់​ អ៊ីសាក់ ញូតុន កំពូលអ្នកប្រាជ្ញ ដើម្បី​ជា​ទុន​គំនិត & ភាព​ស្រស់​ថ្លា​ក្នុង​ជីវិត​



លោកអ៊ីសាក់ ញូតុន (Isaac Newton) គឺជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលមួយរូបក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ នៅពេលលោកនៅក្មេង ម្ដាយរបស់លោកឈប់ឲ្យរៀនដើម្បីទៅជួយធ្វើកសិកម្ម តែដោយសារតែលោកមិនមានចំណង់ចំណូលចិត្តធ្វើកសិកម្ម រូបលោកក៏បានសម្រេចចិត្តទៅរៀនបន្ត។

លោកអ៊ីសាក់ ញូតុន ជាអ្នកប្រាជ្ញាដ៏ល្បីឈ្មោះម្នាក់ ដោយរូបលោកបានរកឃើញនូវទ្រឹស្តីនៃកម្លាំងទំនាញសកល និង ច្បាប់នៃចលនា ហើយបានបង្កើតនូវកែវយឺត និងម៉ាស៊ីនគិតលេខផងដែរ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង ១០ឃ្លារបស់លោកអ៊ីសាក់ ញូតុន ដែលដកស្រង់ពី addicted2success៖

១) ប្រសិនបើខ្ញុំអាចមើលឃើញកាន់តែឆ្ងាយ មានន័យថាខ្ញុំកំពុងឈរលើស្មាយក្ស។

២) អ្វីដែលអ្នកដឹងគ្រាន់តែទឹកមួយតំណក់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកមិនដឹងប្រៀបដូចជាមហាសមុទ្រ។

៣) អ្វីដែលឡើងទៅខ្ពស់ត្រូវតែធ្លាក់ចុះមកវិញ។

៤) អំណាចរបស់ខ្ញុំគឺជារបស់សាមញ្ញ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំជោគជ័យគឺការអនុវត្ត។

៥) អ្នកខិតខំសាងសង់ជញ្ជាំងជាច្រើនពេក រហូតដល់ភ្លេចសង់ស្ពាន។

៦) អ្នកប្រាជ្ញជាមនុស្សដែលពូកែអត់ធ្មត់។

៧) ខ្ញុំជឿថានៅពេលដែលខ្ញុំរៀនពីវិទ្យាសាស្ត្រកាន់តែច្រើន ខ្ញុំកាន់តែមានជំនឿលើព្រះ។

៨) គ្រប់សកម្មភាពទាំងអស់តែងតែមានប្រតិកម្មប្រឆាំងតបមកវិញជានិច្ច។

៩) រស់នៅក្នុងជីវិតរបស់អ្នកដោយឧទានស័ព្ទ (!) ជាជាងការពន្យល់បកស្រាយ។

១០) គ្មានការរកឃើញដ៏អស្ចារ្យណាដែលកើតឡើងដោយមិនមានការស្រមើស្រមៃ ការអត់ធ្មត់និងចំណង់នោះទេ។

ដោយ៖ លង់ វណ្ណៈ

X
5s