​ពិព័រណ៍ទំនិញធំជាងគេបង្អស់​រយៈ​​ពេល​ ២​សប្តាហ៍​នៅ​ហុងកុង​​



គ្រប់គ្រងដោយក្រុមហ៊ុន Comasia Limited ពិធីតាំងពិព័រណ៍ទំនិញធំជាងគេបង្អស់ ដែលតែងប្រព្រឹត្តទៅ ក្នុងអំឡុងពីរសប្តាហ៍ចុងក្រោយរៀងរាល់ខែតុលានៅទីក្រុងហុងកុងគឺជាទីផ្សារសំខាន់បំផុតមួយនៅក្នុង តំបន់សម្រាប់ការជាវរកនូវវត្ថុអនុស្សាវរីយ៍ កាដូពិសេសៗ គ្រឿងបរិក្ខារផ្ទះ ប្រដាប់ប្រដាផ្ទះបាយរបៀប របបរស់នៅ សម្ភារៈ -ក្មេងលេង ហ្គេមកំសាន្ត និង សម្ភារៈការិយាល័យ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន។  ឥឡូវនេះពិព័រណ៍ប្រចាំឆ្នាំមួយនេះបានក្លាយជាកម្មវិធីអចិន្ត្រៃយ៍ ក្នុងការស្វែងរកប្រភពទំនិញក្នុង សរទរដូវនៃប្រទេសចិនខាងត្បូងសម្រាប់អ្នកទិញទាំងនៅអាស៊ី និងទូទាំងសកលលោក។ កម្មវិធីឆ្នាំ 2017 បានប្រមូលផ្តុំអ្នកទិញជិត 50,000 នាក់មកពីជាង 130 ប្រទេសនិងតំបន់។ ជាមួយ ស្តង់ពិព័រណ៍ចំនួន 5,315 ដែលរួមមានសហគ្រិនជាង 4,085 មកពីជាង 30 ប្រទេស និងតំបន់បានបង្ហាញ ខ្លួនក្នុងអំឡុងកម្មវិធីទាំងប្រាំពីរថ្ងៃ។ កម្មវិធីឆ្នាំ 2018 ក្នុងពេលឆាប់ៗនេះនឹងប្រព្រឹត្តទៅជាពីរដំណាក់គឺ នៅចន្លោះថ្ងៃទី 20-23 និង 27-29 ខែតុលាឆ្នាំ 2018 នៅឯមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍ហុងកុង លំដាប់ពិភពលោក ជាមួយនឹងការបែងចែកប្រភេទ ផលិតផលកាន់តែប្រសើរជាងមុនទៅទៀតទៅជា ការតាំងពិព័រណ៍ផលិតផលដែលមានប្រធានបទខុសៗគ្នាចំនួនប្រាំពីរកម្មវិធី។ កម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលំដាប់ទីប្រាំមួយក្នុងពិភពលោកជាមួយការកើនឡើង GDP ចំនួនប្រាំបីដងក្នុងអំឡុងពេលពីរទសវត្សចុងក្រោយនេះរហូតដល់ 22.16 ពាន់លានដុល្លារក្នុងឆ្នាំ 2017។ ជាមួយនឹងចំនួនប្រជាជនជាង 16.2 លាននាក់ ការកើនឡើងចំណូល ដែលអាចប្រើប្រាស់បាន និងការលេចឡើង កាន់តែច្រើននូវប្រជាជនថ្នាក់កណ្តាល អតិថិជនកម្ពុជា កាន់តែច្រើនឡើងបានចាប់ផ្តើមជ្រើសយកផលិតផលដែលមានគុណភាពខ្ពស់។ នេះបានធ្វើឲ្យទីផ្សារលក់រាយរបស់កម្ពុជាមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកលក់រាយទាំងក្នុងស្រុកនិងក្រៅស្រុក។ ផ្សារទំនើបជាច្រើនដែលពោរពេញដោយយីហោល្បីៗបានសម្ភោធក្នុងឆ្នាំ 2018។ ឧទាហរណ៍ដូចជាផ្សារទំនើបអ៊ីអន 2 ដែលជាផ្សារទំនើបទីពីររបស់ក្រុមហ៊ុនជប៉ុន Aeon នៅក្នុងប្រទេស កម្ពុជាផងដែរ។ តម្រូវការអតិថិជនដែលកាន់តែកើនឡើងរបស់ប្រទេសកម្ពុជាក៏បានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងតួលេខនាំចូលរបស់ប្រទេសផងដែរ។ ក្នុងឆ្នាំ 2016 ប្រទេសកម្ពុជាបាននាំចូលទំនិញដែលមានតម្លៃសរុបជាង 14.5 ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន 5.3% ប្រៀបធៀបនឹង 10.5 ពាន់លានដុល្លារក្នុងឆ្នាំ 2011។ ក្នុងចំណោមប្រទេសនាំចូលធំជាងគេទាំង 10 ចំនួនប្រាំបួនគឺមកពីប្រទេសជិតខាងនៅអាស៊ី រួមមាន ចិន ថៃ វៀតណាម សឹង្ហបុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ទាក់ទងនឹងប្រភេទផលិតផល ការនាំចូលគ្រឿងបរិក្ខារផ្ទះ គ្រឿងសង្ហារឹមនិងប្រដាប់ប្រដាផ្ទះបាយបាន កើនឡើង យ៉ាងឆាប់រហ័សពីចំនួន 85.9 លានដុល្លារ (74.3%) ក្នុងឆ្នាំ 2016 ទៅឆ្នាំ 2017 (សរុបចំនួន 201.4 លានដុល្លារ) ខណៈពេលដែលសម្ភារៈក្មេងលេងនិងហ្គេមកំសាន្តបានកើនឡើងពី 19.4 ពាន់លាន ដុល្លារក្នុងឆ្នាំ 2016 ទៅកាន់ 23.2 លានដុល្លារក្នុងឆ្នាំ 2017។ កំណើនបន្តត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ 2018។ ពិធីតាំងពិព័រណ៍ខែតុលានៅទីក្រុងហុងកុងរបស់ Comasia ត្រូវបានរំពឹងទុកជាគោលដៅស្វែងរកប្រភពទំនិញ ដ៏ល្អបំផុតសម្រាប់អ្នកជំនួញនិងអ្នកទិញពីប្រទេសកម្ពុជាដោយវានឹងដាក់បង្ហាញនូវផលិតផល ផលិតនៅអាស៊ីដែលមានគុណភាពខ្ពស់និងរចនាបថសម្បូរបែបជាច្រើនប្រភេទ រួមមានគ្រឿងបរិក្ខារផ្ទះ សម្ភារៈក្មេងលេង កាដូអនុស្សាវរីយ៍ គ្រឿងតុបតែងខ្លួននិងសម្ភារៈផ្គត់ផ្គង់តម្រូវការរស់នៅផ្សេងៗ។ កម្មវិធីបួនដំបូងនឹងប្រព្រឹត្តទៅនៅទីតាំងរួមគ្នានៅថ្ងៃទី 20 ដល់ 23 ខែតុលាឆ្នាំ 2018 ហើយនឹង ឆ្លុះបញ្ចាំងនូវផ្នែក ផលិតផលចំនួនបួនដែលមានឈ្មោះថា Asian Gifts & Premiums Show, Asian Housewares & Kitchen Show, Asian Toys & Games Show និង Asian Festive, Christmas & Seasonal Show។ បួនថ្ងៃបន្ទាប់ក្នុងចន្លោះថ្ងៃទី 27-29 ខែតុលាឆ្នាំ 2018 ប្រភេទទំនិញចំនួនបីទៀតនឹងដាក់តាំង បង្ហាញក្នុងផ្នែក Asian Gifts & Travel Goods Show, Asian Stationery Show និង Asian Sanitary & Bathroom Accessories Show។ មិនតែប៉ុណ្ណោះជាមួយការបែងប្រភេទផលិតផលដាច់ស្រឡះពីគ្នាដែលនឹងដាក់បង្ហាញក្នុងសាលកំណត់រៀងខ្លួនអ្នកទិញដែលចូលរួមនឹងមានភាពងាយស្រួលក្នុងការស្វែងរកទំនិញនិងសហគ្រិនដែលពួកគេចង់បាន។ អ្នកអាចចុះឈ្មោះមុនសម្រាប់ការចូលរួមដើម្បីទទួលបាននូវប័ណ្ណចូលរួមដោយឥតគិតថ្លៃតាមរយៈគេហទំព័រ: www.asiangnp.com www.asianhnk.com www.asiantng.com www.asianchristmas.com www.asianstationeryshow.com www.asiansnb.com www.asiangnt.com ក្នុងឆ្នាំនេះម្តងទៀតអ្នករៀបចំកម្មវិធីនឹងបន្តផ្តល់ជូននូវការលើកទឹកចិត្តសម្រាប់អ្នកទិញដ៏ទាក់ទាញដើម្បីបង្កើនវត្តមានអ្នកចូលរួម។ អ្នកទិញនៅក្រៅប្រទេសដែលបានចុះឈ្មោះមុនអាចចួលរួមកម្មវិធីឧបត្ថម្ភពិសេសសម្រាប់អ្នកទិញដើម្បីមានឱកាសទទួលបាននូវទឹកប្រាក់ជាង4,600ដុល្លារហុងកុងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ពួកគេមកកាន់កម្មវិធី។ សេវាកម្មពិសេសផ្សេងទៀតរួមមានអត្រាតម្លៃស្នាក់នៅសណ្ឋាគារពិសេសសម្រាប់អ្នកទិញមកពីកម្ពុជា សេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងពីព្រលានយន្តហោះហុងកុងទៅកាន់សណ្ឋាគារដែលពួកគេស្នាក់នៅ និងអត្ថិភាព ចូលទៅកាន់កន្លែងសម្រាក VIP ដ៏កក់ក្តៅនៅឯទីតាំងកម្មវិធីដើម្បីសម្រាកកាយ ទទួលទាន ភេសជ្ជៈ ចំណីអាហារ និងប្រើប្រាស់ wi-fi ដោយឥតគិតថ្លៃ។ ទាំងអស់នេះ គឺដើម្បីអនុញ្ញាតឲ្យពួកគេរីករាយជាមួយដំណើរទិញទំនិញដ៏រលូននិងចំណាយតិចនៅទីក្រុងហុងកុងក្នុងខែតុលានេះ៕
X
5s